នេះហើយជីវិត! អ្នកមាន ព្រឹកឡើងគេពោលពាក្យថា ព្រឹកនេះ មិនដឹងស៊ីអីឆ្ងាញ់ទេ! តែចំណែកអ្នកក្រវិញព្រឹកឡើងពោលពាក្យថា!! ព្រឹកនេះមិនដឹងមានអីស៊ីទេ…! ដូចក្រុមកម្មករប្រមូលសំរាមទាំង៥នាក់នេះចឹង ឡានខូចតាំងពីម៉ោង៥ព្រលឹមស្រាងៗម្ល៉េះ ស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ ក្បែរផ្ទះខ្ញុំដែរ។
ពួកគេ នាំគ្នាអង្គុយអត់បាយក្រហាយទឹក រង់ចាំជាងឡានមកជួសជុល នៅពេលខ្ញុំមកពីហាត់ប្រាណវិញ ឃើញពួកគេខ្លះឈរ ខ្លះអង្គុយបែបទឹកមុខស្រេកឃ្លានអាហារ។
ពេលខ្ញុំសួរ ពួកគេប្រាប់ថា ឡានខូចពូ…តែឥឡូវហាវខ្លាំងណាស់អត់ទាន់បាយព្រឹកទេព្រោះងើបតាំងពីម៉ោង៣ទៀបភ្លឺ …ខ្ញុំក៏ឲ្យលុយទៅពួកគេ៤ម៉ឺនរៀលទិញបាយ ..ពេលនេះពួកគេកំពុងហូបបាយពីមុខឡានខូចគួរឲ្យអាសូរបំផុត …លុយតិចទេតែធ្វើទានចំមនុស្សកំពុងត្រូវការ ពួកគេពិតជាសប្បាយខ្លាំងណាស់….សូមមិត្តទាំងឡាយចូរចាំថា! ទោះមានឬក្រ តូចឬធំជីវិតមានតែមួយដូចគ្នាទេ៕