គយ​ចល័ត​ខេត្ត​ និង​គយ​ចល័ត​របស់​ក្រសួង​កំពុង​ដាក់​កូនចៅ​អោយ​អង្គុយចាំ​ប្រមូល​លុយ​តាមរបៀប​អំពើ ​ពុករលួយ​ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ​ចេញចូល​ពី​ថៃ​មក​ប្រទេស​កម្ពុជា​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​តាម​ជំនាញ??

ឧត្ដរមានជ័យ ៖ គយ​ចល័ត​ខេត្ត​និង​គយ​ចល័ត​របស់​ក្រសួង​នៅ​ចំណុច​ភូមិ​ជើងភ្នំ ឃុំ ត្រពាំង​ប្រិ៍​យ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានដាក់​កូនចៅ​ជា​ជន​ស៊ីវិល អោយ​អង្គុយចាំ​កត់​ឡាន​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ​ចេញចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វា​អត្តរ​ជាតិ​ជាំ ដោយ​មិនមាន​ការត្រួតពិនិត្យ​និង​ឆែកឆេរ​ត្រឹមត្រូវ​តាម​ស្តង់ដារ នោះទេ គឺ​មានតែ​តម្រូវ​អោយ​ក្រុម​ឈ្មួញ​ដឹកទំនិញ​តូចធំ​ទាំងនោះ​បង់លុយ​អោយ​ខ្លួន ទើប​អាច​បន្តដំណើរ​ទៅមុខ​បាន នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​បងប្អូន​អាជីវករ​ដែល​ដឹកទំនិញ នៅ​ច្រក​អន្តរជាតិ​ជាំ។

រាល់ថ្ងៃ​គេ​សង្កេតឃើញថា សកម្មភាព​របស់​គយ​ចល័ត​ខេត្ត​និង​គយ​ចល័ត​របស់​ក្រសួង កំពុងតែ​មមាញឹក​ក្នុង​ការបើក​ជំហរ អោយ​រថយន្ត​ដឹកទំនិញ​តូចធំ ដឹក​សំពីងសំពោង តាម​ដងផ្លូវ និង​កាត់មុខ​ទី​ស្នាក់​ខ្លួន​ដោយ​មិនមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ស្តង់ដា​និង​គុណភាព មានតែ​ប​ណ្ដែ​រ​បណ្ដោយអោយ​នាំចូល​កាន់តែ​ច្រើនជាង​មុន នូវ​ទំនិញគេចពន្ធ បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខូចគុណភាព​គ្រប់​ប្រភេទ​ចូលមក​ស្រុក​ខ្មែរ​។ នេះហើយ​ជាការ​ប្រមូល​លុយ​តាមរបៀប​អំពើ​រពុក​លួ​យ​ស្រប់ច្បាប់​និង​បាន​បន្លំ ភ្នែក​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ក៍​ដូចជា​បន្លំ​ភ្នែក​ឯកឧត្ដម អូន ព័ន្ធមន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លួច​កឹ​ប​កេង កេងប្រវ័ញ្ច លុយ​រដ្ឋ​រាប់សិប​លាន​ក្នុង​មួយៗ​ឆ្នាំ ។​

​ប្រភពពី​ក្រុម​ឈ្មួញ​អ្នក​ដឹកទំនិញ​ចេញចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វា​អត្តរ​ជាតិ​ជាំ បាន​អះអាងថា ពួកគាត់​ដឹកទំនិញ​ចុះ​ពីលើ​ភ្នំ​រហូតដល់​ចង្កេះភ្នំ​អស់​មិន​ក្រោម​ពី​១០ ទៅ ២០ មុ​ឺ​ន​រៀល​នោះទេ​.!​ហើយ​ក្នុង​មួយកន្លែង​ត្រូវ​បង់​លុ​ចាប់ពី ៣០០០០ រៀល​ទៅ ៤០០០០ រៀល​រហូត ៨០០០០ រៀល ជា​កំហិត បើ​ម្ចាស់​រថយន្ត​ដឹង​ទំនិញ​ទាំងអស់​មិន​ព្រ​ចូលទៅ​បង់លុយ​គឺ​មិន​អនុញ្ញាតអោយ​រថយន្ត​នោះ​វិល​កង់​ទៅមុខ​បានឡើយ ។​

​តើ​ឯកឧត្ដម អូន ព័ន្ធមន្នីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ជ្រាប​ខ្លះ​ដែរ​ទេ​.? ពាក់​ព​ន្ធ័​និង​លោក គួ​ន សុភាព មេ​គយ​ចល័ត​ខេត្ត​និង​លោក ផល្លី គយ​ចល័ត​របស់​ក្រសួង​កំពុង​ដាក់​កូនចៅ​អោយ​អង្គុយ​កត់​ក្បាល់​ឡាន​ដឹកទំនិញ​យកលុយ​ដាក់ចូល​ក្នុង​ហោប៉ៅ​និង​ចែក​បក្ខពួក​ដើម្បី​ធ្វើ​មាន​ធ្វើបាន​ក្នុងសង្គម​គ្រួសារ ថែម​បិទបាំង​រឿងអាស្រូវ​នូវ​អំពើ​ពុករលួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។​

​នៅ​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ នេះ​ជុំវិញ លើកឡើង​ខាងលើនេះ​ក្រុមការងារ អង្គភាព​យើង មិនអាច​សុំ​ការទំនាក់ទំនង​ពីរ លោក គួ​ន សុភាព មេ​គយ​ចល័ត​ខេត្ត ដោយ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ចំណែក លោក ផល្លី គយ​ចល័ត​របស់​ក្រសួង ក៏​មិនអាច​ទំនាក់ទំនង​បាន​នោះដែរ​ដោយ​ពុំ​ស្គាល់​លេខ​ទូរ​សព្ទ​លួច​គ្នា ។​ បើសិន​ការចោទប្រកាន់​ខាងលើនេះ​គិតថា​មិនមាន​ភាពប្រក្រតី អង្គភាព​យើង​រងចាំ​ការបកស្រាយ​បំភ្លឺ​ជានិច្ច​រាល់ពេល​ម៉ោង​ធ្វើការ ៕​ ដោយ សហការី​