កណ្តាល ៖ ដឹងច្បាស់ហើយថា មនុស្សម្នានៅលើផែនដីនេះ គេស្អប់ខ្ពើមណាស់អំពើហិង្សា ប៉ុន្តែបុរសជាប្ដីចិត្តអប្រិយម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈ៣ឆ្នាំពីបទ ជួញដូរគគ្រឿងញៀនម្ដងរួចហើយ មិនរាងចាល បានប្រើអំពើហិង្សាដាក់ប្រពន្ធខ្លួនឡើងខៀវភ្នែកកាលពីវេលាម៉ិង១៤និង៤០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិ ឃ្មុត ឃុំ បារគូ ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ អ៊ុន សំអ៊ី ភេទស្រីអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិឃុំកើតហេតុត្រូវជាប្រពន្ធ។ ជនសង្ស័យជាប្ដីឈ្មោះ ម៉ៅ មឺន ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មមានទីលំនៅភូមិឃុំកើតហេត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង១៣និង១០នាទីជនសង្ស័យបានសុំលុយជនរងគ្រោះចចំនួន៦ម៉ឺនរៀល ពេលនោះជនរងគ្រោះបានឆ្លើយថា ខ្ញុំគ្មានលុយទេ ទិញម្ហូបអស់ហេីយ រួចជនសង្ស័យដេកទៅលើឥដ្ឋ ក្បែរគ្រែជនរងគ្រោះកំពុងដេកក្បែរកូន លុះដល់ម៉ោងកេីតហេតុ ជនសង្ស័យបានស្ទុះមកចាប់កដៃ ជនរងគ្រោះជាប់ភ្លាមនោះ ជនរងគ្រោះប្រាប់ថា ឈឺណាស់លែងដៃខ្ញុំ ស្រាប់តែជនសង្ស័យវាយរួចជាច្រើនដៃចំភ្នែកបណ្តាលឲ្យហេីមជាំ ហេីយបានអូសជនរងគ្រោះទំលាក់ពីលេីគ្រែ ច្របាច់.កជាប់ ជនរងគ្រោះបានរេីបំរាស់រួច។
ប្រភពដដែលបន្តថា ភ្លាមនោះជនសង្ស័យបានស្ទុះទៅយកបន្ទះក្ដារមកវាយចំភ្លៅជនរងគ្រោះ និងវាយចំម្រាមដៃបណ្តាលឲ្យដេរ៩ថ្នេរ ពេលនោះជនរងគ្រោះបានរត់ទៅមន្ទីពេទ្យ លុះដល់ព្រឹកថ្ងៃទី១៨ខែឆ្នាំដដែលទេីបជនរងគ្រោះបានមកដាក់ពាក្យនៅប៉ុស្ត៏នគរបាលរដ្ឋបាលឃុំ បាគូរតែម្តង បន្ទាប់ពីបានទទួលពាក្យប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បារគូបានចុះទៅដល់កន្លែងកេីតហេតុឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បន្តអនុវត្តតាមនិតិវិធី។
ប្រភពបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបញ្ជូនមកស្នងការនរគបាលខេត្តកណ្ដាលដើម្បីបញ្ជូនបន្តទៅស្ថាប័នតុលាការសាលាដំបូងខេត្តកណ្តាលហើយនៅរសៀលនេះ៕ដោយទេស សុវណ្ណ