ក្មេងស្រីម្នាក់មានអាយុទើបតែ៨ឆ្នាំប៉ុណ្ណោះ បាន ចង”ក”សម្លាប់ខ្លួន ព្រោះតែខឹងរឿងដណ្តើមទូរស័ព្ទគ្នាលេង។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើង ស្ថិតនៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ពីន សួស្តី រស់នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
យោងតាមការបំភ្លឺពីឈ្មោះ មាស រ៉ុម ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាជីដូនបង្កើត របស់កុមារី បានប្រាប់ថា៖ នៅមុនកើតហេតុ គាត់ឃើញចៅៗគាត់លេង.ជាមួយគ្នា។ ចំណែក.គាត់ក៏ទៅដាំស្លរនៅខាងមុខផ្ទះ ពេលនោះចៅឈ្មោះពីន សួស្តី និងឈ្មោះ ធី ថេន បានដណ្តើមទូរសព្ទ័គ្នាលេង គាត់ក៏ប្រាប់ថា ចែកគ្នាមើលម្តងម្នាក់ទៅ។
ពេលគាត់ធ្វើម្ហូបឆ្អិន ក៏អោយចៅ ស៊ីពេជ្រ ទៅហៅចៅស្រី សួស្តី មកហូបបាយ ស្រាប់តែចៅពេជ្រប្រាប់ថា សួស្តី ចង”ក”សម្លាប់ខ្លូនស្លាប់បាត់ហើយ។ គាត់ឮដូច្នេះក៏ស្ទុះទៅមើលឃើញចៅចងក និងស្នួហាលខោអាវស្លាប់តែម្ដង។
បើតាមការបញ្ជាក់ពីឈ្មោះ ធី ថេន ភេទប្រុសអាយុ១១ ឆ្នាំបានប្រាប់ឲ្យដឹងថា៖ នៅម៉ោងប្រហែល១១ព្រឹក គេនៅលេងជាមួយបងប្អូននៅក្នុងផ្ទះ ហើយលោកយាយ របស់គេបាននិយាយទូរស័ព្ទ នៅពេលលោកយាយនិយាយចប់ គាត់បានអោយទូរស័ព្ទ ទៅឈ្មោះសួស្តី
យកទូរស័ព្ទ ពីឈ្មោះសួស្តី ទៅមើល សួស្តី ខឹងក៏ស្រែកយំ ហើយរត់ទៅក្រោយផ្ទះ ចូលក្នុងបន្ទប់បិទទ្វារ មួយសន្ទុះក្រោយមកឈ្មោះ ស៊ីពេជ្រ ដើររកឈ្មោះ សួស្តី ហូបបាយ ខ្លួនប្រាប់ថា សួស្តី ខឹងនិងខ្លួន នៅក្នុងបន្ទប់ខាងក្រោយ ឈ្មោះស៊ីពេជ្រ បានរត់ទៅមើល ឃើញឈ្មោះសួស្តី ចងកនិងក្រម៉ា ភ្ជាប់និងស្នួហាលខោអាវ ស្លាប់់បាត់ទៅហើយ។
ជុំវិញករណីនេះ សូមកុមារា កុមារី ដែលនិយមលេងទូរស័ព្ទ សូមកុំយកគំរូតាមជនរងគ្រោះនេះអី មិនមែនជាការល្អនោះទេ គួរតែខិតខំរៀនសូត្រឲ្យបានច្រើន៕