ភ្នំពេញ ៖ នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ម៉ោង០១:៣៩នាទី នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី នៅមុខសួនក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក LEXUS NX200t បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឱ្យប៉ើងខ្ទាតចេញពីទីតាំងដើមទាំងស្រុង។ ហើយរថយន្តមិនទាន់អស់ល្បឿនក៏កៀរអូសទ្រូងផ្លូវទៅមុខទៀតជិត១០០ម៉ែត្រ បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងខ្លាំង៕