ភ្នំពេញ៖ ហេតុកាលខាងលើ បានកើតឡើងនៅវេលាម៉ោង១រសៀល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពប្រជាពលរដ្ឋបានប្រាប់ថា មុនកើតហេតុគេឃើញ រថយន្តលុចស៊ីស RX470 ដែលពាក់ស្លាកលេខ ភ្នំពេញ 2W-8988 បើកបរដោយបុរសម្នាក់ ពីជើងទៅត្បូងតាមបណ្តោយផ្លូវហាណូយ លុះមកដល់ចំណុចកើតហេតុ ក៏បានបែកកង់មុខខាងឆ្វេង វេចង្កូតទៅឡើងសួនបុកនិងបង្គោលភ្លេីង បន្ទាប់មកបង្គោលភ្លើង បានបាក់និងធ្លាក់មកចំម៉ូតូមួយគ្រឿង ម៉ាក ស៊ូសូគី ស្មាស់វី ដែលពាក់ស្លាកលេខ ភ្នំពេញ 1BB-4031 បើកបរពីត្បូងទៅជើង ដោយរងរបួងបុរសម្នាក់។ ភ្លាមៗនោះ ក៏ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យសម្រាកនិងព្យាបាល សម្ភាប ពន្លឺ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍របស់ខណ្ឌសែនសុខបានមកដល់ទីតាំងធ្វើការសួរនាំទៅលើម្ចាស់រថយន្ត ហើយរង់ចាំសមត្ថកិច្ចចរាចរណ៍ក្រុងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នា ពេលក្រោយ៕ ដោយ ទេស សុវណ្ណ