រថយន្តក្រុង​ បុក​នីសា​ន់ ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៦​នាក់​…

កណ្តាល ៖ ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ខណៈ​៦​នាក់​ទៀត​រងរបួស​ធ្ងន់ ស្រាល បន្ទាប់ពី​រថយន្តក្រុង​បុក​រថយន្ត​នីសា​ន់​ឈប់​អែប​កៀន​ផ្លូវ។

លោក​វរសេនីយ៍ឯក ឯក លន់ អធិការនគរបាល​ស្រុក​មុខកំពូល បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី ទៀប​ឍ​ភ្លឺ ថ្ងៃទី​២០ មករា ២០២១ នៅលើ​ផ្លូវជាតិ​លេខ​៦​អា ត្រង់​ច​នន​លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ស្ថិតក្នុង​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល​។​

លោក​អធិការ​បាន​បន្តថា នៅវេលា​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ពណ៍​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2B9951 បើកបរ​ដោយ​ឈ្មោះ សូ សុខ​វ៉ៃ ភេទ​ប្រុស​អាយុ​៥០ ឆ្នាំមាន​ទីលំនៅ​ភូមិ​ល្វា​ទេ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដោយមាន​រួម​ដំណើរ​០៧​នាក់ រួមមាន​
១.​ឈ្មោះ សុខ សា​រ៉ុ​ម ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី​២.​ឈ្មោះ ហួត សុខុម ភេទ​ស្រី អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មាន់​ដប់​ក្រោម ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ទី​៣.​ឈ្មោះ ជឿន នួន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទី​៤.​ឈ្មោះ សែម ផន ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ ទី​៥.​ឈ្មោះ​ទិ​ត្យ ធឿន ភេទ​ស្រី អាយុ​៥២​ឆ្នាំ ទី​៦.​ឈ្មោះ ម៉ោញ ភឿន ភេទ​ស្រី​អាយុ​៥៥​និង​ទី​៧.​ឈ្មោះ ឆឺ​ន សា​រ៉ុ​ម ភេទ​ស្រី អាយុ​៤៣​ឆ្នាំ អ្នក​ទាំង​៤​មាន​ទីលំនៅ ក្នុងភូមិ​មាន់​១០ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ជាមួយគ្នា​។ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​បាន​អែប​ឈប់ ក្បែរផ្លូវ​ស្របពេលនោះ​ក៍មាន​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ី​យិន​ដាយ ពណ៍​ក្រហម ពាក់​ផ្លាកលេខ​រតនៈគីរី​3A8987 អ្នកបើកបរ រត់គេច​បាត់​(​ប្រភេទ​ដឹក​អ្នកដំណើរ​ធន់​ធំ​) ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង (​ពី​រត​នះ​គី​រី​ទៅ​ភ្នំពេញ ស្រប​ទិស​គ្នា​) ហើយ​បានមក​បុក​រថយន្ត​នីសា​ន់​ដែល​ឈប់​លើ​ទ្រូងផ្លូវ​ខាងលើ បណ្ដាលអោយ​ស្លាប់​ឈ្មោះ សុខ សា​រ៉ុ​ម ពេល​បញ្ចូនទៅ​ពេទ្យ​ស្រុក​មុខកំពូល និង​របួសធ្ងន់​ឈ្មោះ​ហួត សុខុម និង​របួសស្រាល​ដល់​ឈ្មោះ​ជឿន នួន ឈ្មោះ​សែម ផន ឈ្មោះ​ទិ​ត្យ ធឿន ឈ្មោះ​ម៉ោញ ភឿន និង​ឈ្មោះ​ឆឺ​ន សា​រ៉ុ​ម ហើយ​អ្នករបួស​ទាំង​៦​នាក់​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​ពេទ្យ​ស្រុក​មុខកំពូល​០១​នាក់​និង​ពេទ្យ​ឯកជន​០៦​នាក់​។​

ក្រោយពី​ទទួលបាន​ពត៌មាន​កំលាំង​ប៉ុស្តិ​ព្រែក​អញ្ចាញ​និង​កំលាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​ពិនិត្យ​កន្លែងកើតហេតុ និង​វាស់វែង រួច​បាន​យក​រថយន្ត​ទាំង​២​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល៕