ជម្លោះ​ពាក្យសម្តី​ នាំ​បក្ខពួក​មួយក្រុម​មក​សងសឹក​ជំនួស​ប្អូន ហើយ​វាយ​ទៅលើ​ប្រជាពរដ្ឋ​នៅក្នុង​ភូមិ​វាយ​មិន​ឈ្នះ ​ដក​កាំភ្លើងខ្លី​គំរាម​បាញ់​ តែ​មិន​ផ្ទុះ​

ភ្នំពេញ ៖ ជនបង្ករ​នាំ​បក្ខពួក​មួយក្រុម​ជិះ​សុទ្ធតែ​ឡាន​ទំនើប​និង​ម៉ូតូ​មក​សងសឹក​ជំនួស​ប្អូន​មក​វាយ​ទៅលើ​ប្រជាព​រដ្ឋ​នៅក្នុង​ភូមិ​រួច​បាន​ដក​កាំភ្លើងខ្លី​មក​អា​មេ​គំរាម​បាញ់​តែ​មិន​ផ្ទុះ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោងជាង​១២​រំលងអធ្រាត្រ​ឈាន ចូល​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២១​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ចំណុច​ច្រកចូល​ផ្សារ​សែន​មនោ​រម្យ​ក្នុងភូមិ​កន្ទោក​ខាងត្បូង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​។​

​ប្រជាព​រដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើត​ប្រជាព​រដ្ឋ​កំពុង​ផឹកស៊ី​នៅមុខ​ផ្ទះ​ស្រាប់តែ​ភ្លាមៗ​នោះដែរ​បាន​លេចមុខ​ជនបង្ក​មាន​គ្នា​២​នាក់​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​និង​ម្នាក់ទៀត​បើករថយន្ត​ទំនើប Rangrover ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2AO 4034 ចុះ​ពី​រថយន្ត​មាន​អាយ​ឌី​និង​កាំភ្លើងខ្លី​ហើយ​បាន​ទៅ​សួរនាំ​ទៅលើ​ជនរងគ្រោះ​ថា​មូលហេតុ​អី​បាន​វាយ​ទៅលើ​ប្អូន​គាត់​បន្ទាប់មក​ជនរងគ្រោះ​ជា​អ្នកភូមិ​បាន​តប​ទៅវិញ​មកពី​ប្អូន​ខាង​ជនបង្ក​មក​វាយ​គាត់​មុន ហើយក៏​មានរឿង​វាយ​ប្រតាយប្រតប់​គ្នា​រួច​ក៏​ជនបង្ក​បាន​ទាញ​កាំភ្លើង​អា​មេ​ប្រុង​នឹង​បាញ់​ទៅលើ​ជនរងគ្រោះ​តែ​សំណាងល្អ​បាញ់​មិន​ចេញរួច​ឡើង​រថយន្ត​ប្រុង​នឹង​រត់គេច​តែ​ត្រូវ​អ្នកភូមិ​បាន​យក​រ៉ឺម៉ក​មក​ឃាំង​ពី​ខាងមុខ​រថយន្ត​ទៅមុខ​លែងរួច​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនបង្ក​យកទៅ​ប៉ុស្តិ៍​កន្ទោក​ដើម្បី​សាកសួរ​។ ចំណែក​ម៉ូតូ​ជនបង្ក​ដែល​គេ​បិត​តែម​សាលាខណ្ឌ​ត្រូវបាន​សមត្ថកិច្ច​ជិះ​ចេញពី​កន្លែងកើតហេតុ​ទាំង​ប្រញាប់​ចេញទៅ​បាត់​៕​