ពេទ្យ​ប្រាប់ តែ​មិន​ស្តាប់​! ចុងក្រោយ​ស្លាប់​ពេលដែល​បញ្ជូនទៅ​…

បុរស​ម្នាក់​មាន​អការៈ​ចុក​ផ្នែក​ក្រពះ ក៏ត្រូវ​បាន​ប្រពន្ធ​ និង​ក្រុមគ្រួសារ​ដឹកយក​ទៅពិនិត្យ និង​ពិគ្រោះ​ព្យាបាល​នៅផ្ទះ​ពេទ្យ ដោយ​ប្រើប្រាស់​ថ្នាំ​ដាក់​សេរ៉ូម និង​តាម​រោគ​វិភាគ ដែល​បាន​ពិនិត្យមើល​រួច គ្រា​ដែល​ដាក់​សេរ៉ូម មិនទាន់​អស់​ផង គ្រូពេទ្យ​ក៏​កំពុង​តាមដាន​រោគ​បន្ត​ ស្រាប់តែ​អ្នកជំងឺ​ប្រាប់​ពេទ្យ​ថា បាន​ធូរស្រាល​ក្នុង​ខ្លួន​ហើយ ទាំង​ក្រុមគ្រួសារ ក៏​សុំ​គ្រូពេទ្យ​ចេញទៅ​ផ្ទះ ទោះជា​គ្រូពេទ្យ​ផ្តល់យោបល់ ថា​រង់ចាំ​អស់​សេរ៉ូម​សិន​ទៅ នៅតែ​ខាង​អ្នកជំងឺ​ទទូច​សុំ​វិល​ទៅផ្ទះ​វិញ​ដែរ ក្នុង​អំណះអំណាង​បាន​ធូរស្រាល​ហើយ ក៏​នាំគ្នា​គិតលុយ​ចាកចេញ​ទៅផ្ទះ​បាត់ទៅ។​

ស្រាប់តែ​ប្រហែល​៣០​នាទី​ក្រោយ បែរ​ជា​ជំងឺ​ធ្វើ​ទុក ចុក​ទ្រាំលែងបាន​ក្រុមគ្រួសារ​នាំគ្នា​ដឹក​វិល​មក​ផ្ទះ​ពេទ្យ​វិញ តែ​គាប់​ជួន​គ្រូពេទ្យ​មិន​នៅ ដោយ​រវល់​ចេញទៅ​ស្រុកកំណើត ទើប​ក្រុមគ្រួសារ​ដឹក​ដើរ​រក​ពេទ្យ​ផ្សេង តែ​ចូល​ពេទ្យ​មួយ​គេ​មិន​ហ៊ាន​ទទួល ចូល​មួយទៀត​ក៏​គេ​មិន​ហ៊ាន​ទទួល ក៏​នាំគ្នា​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្សី។

តែ​អកុសល គ្រាន់តែ​ដល់​ពេទ្យ​ពិនិត្យ គ្រូពេទ្យ​ប្រាប់​ថា​អ្នក​ជំងឺ​ស្លាប់​ហើយ ទើប​នាំគ្នា​ឆោឡោ​
​​ ផ្ញើ​សព​នៅ​មន្ទីរពេទ្យ រួច​នាំគ្នា​ទៅប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​៣ ឲ្យ​ចុះសាកសួរ​នាំ​ដល់ផ្ទះ​ពេទ្យ តាមផ្លូវ​QMI ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​ដាក់​ការសង្ស័យ លើ​គ្រូពេទ្យ​ថា​ដាក់​ថ្នាំ​លើ​ស​ក​ម្រិត​ទៅវិញ កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១។​

ភាគី​អ្នកជំងឺ​ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ​រុស្សី​នោះ​មានឈ្មោះ អឿន អ៊ី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ជាង​តុទូ មាន​ប្រពន្ធ​ឈ្មោះ ខុម ស្រ៊ី​ម អាយុ​២៩​ឆ្នាំ មានកូន​ស្រី​ម្នាក់ អាយុ​ទើប​ជាង​១​ខួ ប​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​ទី​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ខ្ចា​រ ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។ អ្នក​ជំងឺ​បាន​ស្លាប់​ពេល​ក្រុមគ្រួសារ ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​មន្ទីរពេទ្យ​រុស្សី។

​តាម​សម្តី​ស្ត្រី​ភរិយា​នៃ​សព​បាន​ឲ្យ​ដឹងថា ​ប្តី​របស់គាត់ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ កើតមាន​អាកា​រៈ​ចុក​ទ្រាំលែងបាន ក៏​នាំគ្នា​ឌុប​ទៅផ្ទះ​ពេទ្យ​មួយកន្លែង​តាមផ្លូវ​បេតុង​QMI ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​៣ ហើយ​គ្រូពេទ្យ ពិ​និត្យ​វិភាគ​រោគ​វិច័យ មាន​ទាំង​ចេញ​ឯកសារ​វិភាគ​រោគ​ជំងឺ​ផងដែរ​ ​ឯកសារ​បញ្ជាក់ថា​ជំងឺ​ក្រពះ។ ហើយ​គ្រូពេទ្យ​ដាក់​ថ្នាំ​ចាក់​សេរ៉ូម រហូតដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល គ្រូពេទ្យ​ប្រាប់​ឲ្យ​អ្នក​ជំងឺ​នៅ​សម្រាក​ដាក់​សេរ៉ូម ឲ្យ​អស់​សិន​ទៅ ងាយស្រួល​តាមដាន​ជំងឺ​បន្ត​ទៀត ក៏ប៉ុន្តែ​សា​ម៉ី​ខ្លួន អ្នកជំងឺ​ផ្ទាល់ រួមទាំង​ក្រុមគ្រួសារ​ឃើញថា បាត់​ចុ ក​ចាប់​ធូរស្រាល​ហើយ គិតលុយ​អស់​២៧៦០០០​រៀល រួច​សុំ​ពេទ្យ​ចេញទៅ​ផ្ទះ​ទាំង​មិនទាន់​អស់​សេ​រ៉ូ ម បើទោះជា​ពេទ្យ​ឃាត់​ឲ្យ​រងចាំ​អស់​សេរ៉ូម​សិន​ក៏ដោយ ក៏​អ្នកជំងឺ​នៅតែ​ចាកចេញ​ទៅផ្ទះ​វិញ​ដែរ ក្រោយមក​បាន​ប្រហែល​៣០​នាទី ក៏​ស្រាប់តែ​អាកា​រៈ​ជំងឺ​រើ​ធ្វើទុក្ខ ចុក​ទ្រាំលែងបាន​ក៏​លេបថ្នាំ​ដែល​ពេទ្យ​ឲ្យ​១​គ្រាប់ នៅតែ​មិន​បាត់​ចុក​ទៀត ។ ទ្រាំលែងបាន​ក្រុមគ្រួសារ​ដឹក​វិល​ទៅផ្ទះ​ពេទ្យ​វិញ តែ​គាប់​ជួន​គ្រូពេទ្យ​ជាប់រវល់​ចាកចេញ​ទៅ​ខេត្តកំពត​បាត់ មិនបាន​ជួប ក៏​នាំគ្នា​ដឹក​ជនរងគ្រោះ​តាម​ម៉ូតូ​កង់​បី ទៅផ្ទះ​ពេទ្យ​ផ្សេងទៀត៕