ភ្នំពេញ៖បុរសម្នាក់អាយុខ្ទង់២០ឆ្នាំក្រាស់ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ តាំងពីយប់កំឡុងម៉ោង០១ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ មុខផ្សារច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដោយបុរសខាងលើជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ផលិតឆ្នាំ២០១៩ ស្លាកលេខ ភ្នំពេញ 1HN-4437 រហូតមកដល់ពេលនេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយក៏មិនទាន់មានសាច់ញាតិមកទទួលយកសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណីទេ។ បច្ចុប្បន្នសាកសពរងគ្រោះកំពុងដំកល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
អាស្រ័យដូចនេះ សូមប្រិយមិត្តពុកម៉ែ បងប្អូនទាំងអស់សូមជួយចែកចាយព័ត៌នេះទាំងអស់គ្នាផងដើម្បីបានដឹងដល់សាច់ញាតិរបស់គាត់ ឬក៏សាច់ញាតិជនរងគ្រោះបានដឹងតាមរយ:ការផ្សព្វផ្សាយនានា សូមទៅទទួលយកសាកសពនៅវត្តទឹកថ្លាផង៕