កូនក្រមុំ​ រត់ចោល​រោងការ នៅ​ខេត្ត​ឧត្តរមានជ័យ កូនកំលោះ​​បាន​ត្រឹម​យំ​បោក​ខ្លួន

​ឧ​ត្ត​រ​មានជ័យ ៖ បុរស​ជា​ពូ របស់​កូនកំលោះ ធ្លាប់តែ​ឮ​ក្នុង​សារព័ត៌មាន ចំពោះ​ករណី​កូនក្រមុំ​រត់ចោល​រោងការ ស្រាប់តែ​មក​ជួប​ពិត​ផ្ទាល់​ខ្លួនឯង​មាន​អារម្មណ៍​រន្ធត់​ចិត្តខ្លាំង​ណាស់ បាន​ត្រឹម​សម្ដែង​ការ​អាណិត លើកទឹកចិត្ត​ចំពោះ​ក្មួយ ដែល​កំពុង​យំសោក​បោក​ខ្លួន។

ករណីនេះ បើ​យោងតាម​គណនី​ទីក​តុ​ក​របស់​ពូ​កូនកំលោះ មាន​ឈ្មោះថា «​បង​ពុំ​ឧ​ត្ត​រ​មានជ័យ​» បាន​អះអាងថា ជា​រឿង​ពិត​មួយ​ចំពោះ​ក្មួយ​របស់​ខ្លួន កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

យោងតាម​វីដេអូ ដែល​ត្រូវបាន​ពូ កូនកំលោះ​ធ្វើការ​បង្ហោះ​ជា​បន្តបន្ទាប់​នោះ ឃើញថា កូនកំលោះ មានការ​យំសោក​បោក​ខ្លួន​ជាខ្លាំង ក្រោយពី​ត្រូវ​កូនក្រមុំ​រត់ចោល​រោងការ ហើយ​ណាមួយ​ខ្មាស​សាច់ញាតិ ដែល​កំពុង​មក​ជុំជិត​នៅក្នុង​កម្មវិធី​មង្គលការ​នេះ​ផងដែរ​។ ក្រោយពី​ការលើកទឹកចិត្ត​ពី​សំណាក់​ពូ​រួចមក កូនកំលោះ បាន​តាំងស្មារតី និយាយ​បញ្ជាក់​ជំហរ​របស់ខ្លួន​ថា មិន​ស្ដាយស្រណោះ​ចំពោះ​កូនក្រមុំ​នោះឡើយ​។​

ឆ្លើយ​នឹង​សំណួរ​របស់​ពូ ថា​ចង់បាន​ប្រពន្ធ​ទៀត​អត់​នោះ, កូនកំលោះ បាន​ឆ្លើយថា ខ្លួន​ចង់បាន​ប្រពន្ធ​ផ្សេងទៀត បើ​ស្រី​សហាយ​គេ ខ្លួន​មិន​យក​នោះ​ទេ​។ ចំពោះ​ករណី​នេះ ខាង​កូនប្រុស សុំ​ត្រឹម​យក​បណ្ដាការ​ចំនួន​ជាង​១០​ម៉ឺន​បាត​មកវិញ​ប៉ុណ្ណោះ ហើយ​ក្រោយពី​ការចរចា​គ្នា ទីបំផុត​ខាង​កូនស្រី ក៏​យល់ព្រម​ឲ្យ​បណ្ដាការ​នេះ​វិញ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ៕