កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុករលាប្អៀរសរុបចំនួន ១១នាក់ ចុះបង្ក្រាបករណី:រក្សាទុក.ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ហាក់.សុភាព ភេទប្រុស ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនចំនួន៨កញ្ចប់។
ប្រតិបត្តិការនេះដែរ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ជាលទ្ធផល:ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ភេទប្រុស។ ឈ្មោះ ហាក់.សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ:ជាងផ្សារដែក រស់នៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 2ឈ្មោះ សួន.សីហាភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មករ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។
ដកហូតវត្ថុតាង:ថ្នាំងញៀនចំនួន ០៨កញ្ចប់=(៨,៧១g),ជញ្ជីងថ្លឹងថ្នាំងញៀន ០១គ្រឿង,ទូរសព្ឌ័ ០២គ្រឿង,ដាវ ០១ដើម,សម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន៕