ភ្នំពេញ៖នគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្រុមជនសង្ស័យ៧នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ថ្មីៗនេះ ករណីដេញកាប់សម្លាប់យុវសិស្សម្នាក់ បណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ម ។
ក្នុងការបង្ហាញមុខ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ច ថ្លែងថា ក្រុមជនសង្ស័យទាំង៧នាក់ នេះ បានធ្វើសកម្មភាពដេញកាប់វាយទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យបាត់បង់ជីវិត នៅពេលដែលជនរងគ្រោះនិងមិត្តភក្តិជិត១០នាក់ទៀតកំពុងជិះម៉ូតូដើរលេង នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០នាទីយប់ នៅចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕ដោយទេស សុវណ្ណ