គ្រាប់​មីនតោន​ បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ជីវិត ពលរដ្ឋ​ខ្មែរ​អ្នកចំការ​ទៀតហើយ

បាត់ដំបង ៖ ត្រាក់ទ័រ​១​គ្រឿង ​ត្រូវ​បាន​គ្រាប់​មិន​តោន​សេសស​ល់ពី​សម័យ​សង្គ្រាម​ ​បំផ្លិចបំផ្លាញ​ជីវិត​អ្នក​ចំការ​ និង​ទ្រព្យ​សម្បត្តិ​យ៉ាង​អាណោចអាធ័ម។

បើ​យោងតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​កន្លែងកើតហេតុ​ បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃ​ទី​២៦ ​ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង​១០.២៥ នាទី នៅត្រង់ ចំណុច ខាងកើត​វត្ត​ស្រែ​ក្នុងភូមិ​ស្រះចក មាន​ត្រាក់ទ័រ​មួយ​គ្រឿង​ម៉ាក​ហ្វ​ត របស់​ឈ្មោះ សន សៅ ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន បើកបរ​ដោយ​ឈ្មោះ ឌុល គង់ ភេទ ប្រុស អាយុ​៤៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​កណ្តោល ឃុំ​សន្តិភាព បាន​ភ្ជួរដីចំការ​របស់​ឈ្មោះ ពៅ គឹម​ហ៊ាង ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ មាន​ទីលំនៅ ក្រុងភ្នំពេញ បាន​ជាន់​មិន​តោន ដែល​សេសសល់​ពី​ជំនាន់​សង្គ្រាម បណ្តាលអោយ​ផ្ទុះ ខូចខាត​ត្រាក់ទ័រ​ប្រហែល​៤០% និង​អ្នកបើក​ត្រាក់ទ័រ ឈ្មោះ ឌុល គង់ រងរបួស​ធ្ងន់​ត្រូវ ដៃ​និង​ខ្លួន​ខាងស្តាំ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន៕​