អយ្យការសាលាបូងខេត្តកំពង់ស្ពឺ កំពុងមានចំណាត់ការលោកផ្កាយពីរ

អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ កំពុងមានចំណាត់ការ លោកឧត្តមសេនីយទោសូយ ចាន់សឿន រងការប្តឹងចោទប្រកាន់ពីបទប្រើអំពើហឹង្សាបង្ឃាំងទុកនិងគម្រាមបាញ់សម្លាប់។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលគោរពជូនលោកស្រី ចាត់សូរស្មីអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២១កន្លងទៅបានអោយដឹងថាះ ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីសអាយុ៤១ឆ្នាំមុខរបរពណិជ្ជករមានទីលំនៅផ្ទះលេខ៤៧ផ្លូវលេខ៣៥២សង្កាតបឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។បានដាក់ពាក្យបណ្តឹង ប្តឹងលោក ឧត្តមសេនីយីទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ ពាក់ពន្ឋ័បទល្មើស ប្រើអំពើហឹង្សាបង្ខាំងទុកក្នុងរថយន្ត គម្រាមបានសម្លាប់ចោល។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០.៣០នាទី នាថ្ងៃទី២២ខែមករាឆ្នាំ២០២១នៅក្នុងរថយន្តដែលកំពុងជិះតែ២នាក់ស្ថិតនៅលើកដងផ្លូវ នៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោកសូយ ចាន់សឿន បានវាយដំជនរងគ្រោះនិងបានដកកាំភ្លើងខ្លីភ្ជងគម្រាមមិនអោយជនរងគ្រោះស្រែកនិងងគម្រាមបាញ់សម្លាប់ចោល តាមផ្លូវរហូតមកដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ជនរងគ្រោះរៀបរាប់ទៀតថា លោក សូយ ចាន់សឿនបានបង្ឃាំងទុកជរងគ្រោះនៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រីសម្បត្តិ ដែលមានតួនាទីស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ទើបមានសមត្ថកិច្ចនគបាលចុះមកអន្តរាគមន៍រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្រ្គោះនៅមន្ទីពេទ្យ។

នៅក្នុងករណីខាងលើនេះ លោកស្រី ចាតសូរស្មី ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានអោយដឹងថាះ អយ្យការសាលាដំបូងទើបតែនិងបានទទួលពាក្យបណ្តឹង និងកំពុងតែចាត់ការ។