អរចង់ហោះ! អ្នកជំងឺ​ និងចាស់ៗ ២០នាក់​ សប្បាយចិត្ត យ៉ាងក្រៃលែងដោយ មិននឹកស្មានដល់ថា បានជួប​ផ្ទាល់ជាមួយ អ្នកម្តាយមនុស្សធម៌​ !!!

វត្តមានរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ខាងលើនេះ​ គឺនៅក្នុងឱកាសដំណើរត្រឡប់មកពីវត្តហរិរក្សរាជិនី​ (ហៅវត្តវាំងចាស់)​ ​ដែលស្ថិតនៅស្រុកឧដ្តុង្គ​ ខេត្តកំពង់ស្ពឺ​ បានអញ្ជើញចុះសួរសុខទុក្ខ​ដោយផ្ទាល់ជាមួយអ្នកជំងឺ​ និងចាស់ៗ​ចំនួន​ ២០នាក់​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលបាត់ដឹង​ កាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ​២០២១នេះ៕