ឆ្នាំ​ប្រលង​បាក់​ឌុប​ហើយ​ យុវតី​ម្នាក់ ត្រូវ​ឆ្មា​ខាំ​រហូត​ចេញ​អាការៈ និង​ដេញ​ខាំ​គេ​គ្រប់គ្នា!

សង្ស័យ​មកពី​ឆ្មា​ខាំ​ ទើប​មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើត​ឡើង ដោយ យុវតី​ម្នាក់​រស់នៅ​ក្នុងភូមិ​គាប​លើ​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ផ្ទុះ​អា​ការៈ​កាយ​វិការ និង សំឡេង​ដូចជា សត្វ​ឆ្មា​ដេញ​ខាំ គេឯង​រហូតដល់​ថ្នាក់ គ្រូពេទ្យ​មិន ហ៊ាន​ទទួល ព្យាបាល ត្រូវបាន​អាណាព្យាបាល អំពាវនាវ​រក​ជំនួយ​ជួយ​ព្យាបាល ខណៈ​រូបនាង​កំពុង​រៀន​ថ្នាក់​ទី​១២។

ស្ត្រី​ឈ្មោះ​អូន ជ្រាប អាយុ​៤០​ឆ្នាំ ត្រូវជា​ម្តាយ​របស់​យុវតី​ខាងលើ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ ទី​២៥ ខែមករា ឆ្នាំ​២០២១ នេះ ថា​យុវតី រងគ្រោះ ឈ្មោះ​សៅ វណ្ណា​រី អាយុ ២០​ឆ្នាំ ជា​សិស្ស​ថ្នាក់ ទី​១២ ក្នុង ឆ្នាំ​សិក្សា ថ្មី​នេះហើយ ត្រូវបាន​សត្វ​ឆ្មា ខាំ​ជើង​ខាងឆ្វេង បណ្តាល ឲ្យ​ហូរឈាម​ក្នុងអំឡុងពេល​២​ខែ កន្លងមកនេះ​។

រហូតដល់​ល្ងាច​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ កូនស្រី​របស់គាត់​បាន​ទៅ​ហូបចុក​ក្នុង កម្មវិធី ខួបកំណើត​មិត្តភក្តិ ហើយក៏​ផ្ទុះ​អាកា​រៈ​ដូច​សត្វ​ឆ្មា​និង ត្រូវ ឪពុកម្តាយ​មិត្តភក្តិ ដឹក​មក​ផ្ទះ ។ ឃើញ​សភា​ពកូន​ធ្ងន់ធ្ងរ​ខ្លាំង អ្នកភូមិផង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​២​កន្លែង​តែ​ពេទ្យ​មិន​ទទួល​ក្រោយ​សួរនាំ និង ឃើញ​អាកា​រៈ​ដូច ឆ្មា​ឆ្កួត​ដូច្នេះ​ក៏ សម្រេចចិត្ត​នាំ​ត្រឡប់មក ឲ្យ គ្រូខ្មែរ​ក្នុងភូមិ​មើល​វិញ​រហូត​បាន​ដេកលក់ លុះ​ព្រឹក ឡើង​ក៏ អាកា​រៈ ដូច​ធម្មតា​ដូចដើម​វិញ​។​

​ស្ត្រី​ខាងលើ​បញ្ជាក់ថា បច្ចុប្បន្ន​ខ្លួន​មានមុខ​របរ​ដេរខោ​អាវ​រយ​បន្តិចបន្តួច​នៅផ្ទះ​និង​មាន​ប្តី​ឈ្មោះ សួង សើម អាយុ​៤០​ឆ្នាំ ជា​កម្មករសំណង់​មានកូន ៤ នាក់​រក ១ ថ្ងៃ​ដើម្បី​តែ​រស់​មួយថ្ងៃ​គ្មាន​លទ្ធភាព បញ្ជូន​កូនស្រី​ទៅពិនិត្យ​ឬ ព្យាបាល​នោះទេ​។​

ពាក់ព័ន្ធ​ករណីនេះ ​លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន មន្ទីរ សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មាន នរណា​ម្នាក់​ត្រូវ​ឆ្កែ ឬ ឆ្មា​ខាំ ត្រូវ​ប្រញាប់​នាំទៅ​ចាក់ វ៉ាក់សាំង ការពារ​ជាបន្ទាន់​មិន​អាច​ទុក​លើស​ពី​១​សប្ដាហ៍ បាន​ឡើយ និង ត្រូវ តាមដាន​សកម្មភាព​ឆ្កែ​ឬ ឆ្មា នោះ​បើសិនជា​វា​អត់​មាន​បែក​ពពោះ មាត់​ឬ​ឆ្កួត​ទេនោះ ​មនុស្ស​ដែល​ត្រូវ​វា ខាំ​ក៏​មិនមាន​បញ្ហា​ដែរ។

ដោយឡែក​ក្នុងករណី​ត្រូវ​ឆ្កែ ឬ ឆ្មា​ខាំ​ហើយ​មិនបាន​ចាក់ វ៉ាក់សាំង ការពារ ឲ្យ​បាន​ត្រឹមត្រូវ នោះទេ​ហើយ​អ្នក​ដែល​សត្វ​ទាំងនោះ​ខាំ មាន​អាកា រៈ​បែក​ពពោះ​មាត់​រក​ខាំ​គេឯង​និង​ក្លាច​ទឹក​ក្លាច​ខ្យល់​ក្លាច​ពន្លឺ​ថ្លៃ នោះ បញ្ចាក់​ថា​ពិតជា​ឆ្លង​មេរោគ​ឆ្កែ រឺ​ឆ្មា​ឆ្ងួ​ត​ជាក់​ជាមិនខាន ដោយ​គ្មាន គ្រូពេទ្យ​ណា​អាច​សង្គ្រោះ​បានឡើយ៕