យុវជនជាសិស្សសាលាម្នាក់អាយុ ១៥ឆ្នាំម្នាក់ ត្រូវបានប្លន់ សម្លាប់យកម៉ូតូមួយគ្រឿង នៅក្នុងផ្ទះសំណាក់៣៦២។ ហេតុកា រណ៍នេះបង្ករឲ្យមានការភ្ញា ក់ផ្អើលនៅវេលាម៉ោង ៦ ព្រឹក ស្ថិតនៅចំណុចផ្ទះសំណាក់ ៣៦២ មុខផ្សារតាខ្មៅថ្មី,ក្រុងតាខ្មៅ,ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅបន្ទប់ជួល ក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករផ្ទះសំណាក់៣៦២។ ក្នុងករណីនេះ ជនសង្ស័យចំនួន ២នាក់ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ក្រោយធ្វើសកម្មភាពរួច។
សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៨:១៥នាទី ដោយជនរងគ្រោះ បានចូលទៅធ្វើការនៅក្នុងផ្ទះសំណាក់ ៣៦២ ដូចរាល់ដង។ លុះដល់ម៉ោង ១៩:៣០នាទី ម្ចាស់ផ្ទះសំណាក់ បានយកម៉ូតូរបស់ខ្លួនម៉ាកហុងដា ទុកនៅមុខបន្ទប់ដេករបស់ខ្លួនដោយចាក់សោរក និងយកសោរកងជ័រពណ៌ក្រហមចាក់ជាប់គ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកYAMAHA ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HS5192។ លុះដល់ម៉ោងប្រហែល ១៩:៤០នាទី មានភ្ញៀវចំនួន ២នាក់ មិនស្គាល់អត្តសញ្ញាណបានចុះបញ្ជីក្នុងសៀវភៅចូលសម្រាកបន្ទប់លេខ៧ ធម្មតា។
លុះដល់ម៉ោង ២១:៣០នាទី ម្ចាស់ផ្ទះសំណាក់ ក៏នាំគ្នាចូលដេកអស់ទុកឱ្យជនរងគ្រោះមើលការខុសត្រូវ។ លុះដល់ម៉ោងប្រហែល ៣:១៥នាទី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់លេខ៧ បានឱ្យបុគ្គលិកយកស្រាបៀរអាន់ឆ័រចំនួន ៤កំប៉ុង ចូលទៅក្នុងបន្ទប់របស់ខ្លួនស្នាក់នៅ។ បន្ទាប់មក ជនសង្ស័យក៏បានធ្វើសកម្មភាព រឹ ត ក ជ នរងគ្រោះបណ្តាលឱ្យស្លា ប់ក្នុងបន្ទប់។ នេះបើយោងតាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពផ្ទះសំណាក់។
រហូតដល់ម៉ោង ៥:៣០នាទី ម្ចាស់ផ្ទះសំណាក់ក៏ភ្ញាក់ពីដេកបើកទ្វារចេញមកខាងក្រៅ មើលទៅម៉ូតូរបស់ខ្លួន ក៏ស្រាប់តែបាត់មិនឃើញរួចរកមើលជនរងគ្រោះ ក៏ស្រាប់តែបាត់មិនឃើញនៅតែស្បែកជើង និងកង្ហាបើកទុកចោល។ បន្ទាប់មក ម្ចាស់ផ្ទះសំណាក់ ក៏ដើររកជនរងគ្រោះមិនឃើញក៏ទៅឆែកកាមេរ៉ា មើលឃើញជនសង្ស័យ ១នាក់ នៅបន្ទប់លេខ៧ ជាអ្នកលួចម៉ូតូ។
ក្រោយមកម្ចាស់ផ្ទះសំណាក់ ក៏ដើរចូលទៅបើកទ្វារបន្ទប់លេខ៧ ក៏ជាប់សោរបើកមិនរួច ហើយម្ចាស់ផ្ទះ យកសោរបន្ទប់ទៅចាក់ទ្វារបន្ទប់មើល ក៏ឃើញមានមនុស្សម្នាក់ដេកនៅលើគ្រែតែម្នាក់ឯងគ្របកន្សែងពោះគោ និងយកខ្នើយដាក់ពីលើមុខឃើញដូចនេះម្ចាស់ផ្ទះសំណាក់ក៏ទៅបើកមើលឃើញជនរងគ្រោះត្រូវបានគេ ស ម្លា ប់ បា ត់ទៅហើយ ក្រោយមក ក៏រាយការណ៍ទៅសមត្ថកិច្ច។