សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៨ខែមករាឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតនៅចំណុចផ្លូវជាតិលេខ265Fនៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ដោយរថយន្ត ford ranger ព័ណ៌មាសស្លាកលេខ ភ្នំពេញ2AP.6531បើកបរពីទិសខាងលិចទៅខាងកើតដល់កន្លែងកើតហេតុក៏បានបែកកង់រ៉េចង្កូតបុកចូលតូបលក់ខោអាវចំនួនពីរ ភូមិឃុំខាងលើបណ្តាលឱ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់និងស្រាល ក្នុងនោះ 1-ឈ្មោះ ណូ បូរ៉ា ភេទប្រុសអាយុ 24ឆ្នាំភូមិឃុំខាងលើមិនបណ្តាលឲ្យរបួសទេ(ម្ចាស់តូប)2-ឈ្មោះ ស៊ីន គាន ភេទប្រុសអាយុ41ឆ្នាំ របួសធ្ងន់ ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកសៀមរាប(ស្លាប់)ភូមិឃុំខាងលើ 3- ឈ្មោះ ថន រដ្ឋា ភេទស្រីអាយុ36ឆ្នាំ របួសធ្ងន់ 4- គាន កាក់ការ ភេទស្រីអាយុ 09ឆ្មាំរបួសធ្ងន់(ធ្ងន់)។
មូលហេតុ រថយន្តបើកលឿនបែកកង់បណ្តាលឱ្យរ៉េចង្កូតបុកចូលតូបលក់ខោអាវ។ចំណែកអ្នកបើកបររថយន្ត Ford ឈ្មោះ ពៅ អាយុ37ឆ្នាំ នៅភូមិ អូរ ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។បច្ចុប្បន្នរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង៕