ទីបំផុត លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ជាអ្នកលក់ឡេតាមអនឡាញល្បីឈ្មោះ បានចូលខ្លួនមកបំភ្លឺតាមដីកាកោះ នៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាវេលារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។
សូមរំលឹកថា មហាជនស្ទើរទូទាំងប្រទេស អ្នកណាមិនស្គាល់ស្តេចជេរតាម online គឺឧកញ៉ា អ៊ាន សៀវមុី ដែលជេរផ្អើលប្រទេស ជេរហ៊ុយដីសំពោង ជេរមិនរើសមុខមិនថាចាស់ក្មេង ដោយមិនមានអ្នកណាហ៊ានចេញមុខតតាំងជាមួយគាត់ឡើយ ដោយសារគាត់មានលុយ និងល្បីឈ្មោះមានអ្នកធំៗនៅពីក្រោយខ្នង ទើបកន្លងមកគាត់ជេរម៉ាសេរី ហើយនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញចុះទៅនាំខ្លួនដល់ផ្ទះ។
លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី មានអាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV01 ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលខ្លួនមកបំភ្លឺម្ដងរួចមកហើយកាលពីព្រឹកថ្ងៃទី ២៤ខែធ្នូ ឆ្នាំ ២០២០ តែបែជាឃើញវត្តមានរបស់លោកជំទាវ អ៊ាន សៀវម៉ី ចូលមកបំភ្លឺនៅព្រឹកថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ មុនថ្ងៃកំណត់ម្តង រួចមកហើយពាក់ព័ន្ធទៅនឹងករណីបរិហារកេរ្តិ៍ញុះញង់ឲ្យមានការរើសអើងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយសារតែទង្វើរបស់គាត់ធ្វើអោយសីលធម៌សង្គមធ្លាក់ចុះ ជាពិសេស គឺប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរយ៉ាងខ្លាំង ទីបំផុតជេរចុះ ជេរឡើងជេរចំគេអ្នកខ្លាំង ជេរចំគេដែលយកច្បាប់ជាធំ គេអត់ជេរវិញទេ គេប្តឹងមានអីរត់មិនសប់ដី។
ទោះបីជាយ៉ាងណាច្បាប់នៅតែជាច្បាប់ បុគ្គលដែលបំពានផ្លូវច្បាប់មិនអាចគេចផុតពីផ្លូវច្បាប់នោះទេ ឋានៈប៉ុណ្ណាក៏មិនអាចបំពានចំពោះផ្លូវច្បាប់បានដែរ។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២១ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចុះអនុវត្តតាមដីការបញ្ជាឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញមកអនុវត្តដោយឃាត់ខ្លួនលោកជំទាវ អ៊ាន សៀវម៉ី យកទៅសួរនាំតែបែរជាលោកជំទាវមិនព្រមចូលខ្លួនមកដោះស្រាយនៅតែគេចវេស។
មហាជនជាច្រើនកំពុងរង់ចាំមើលវត្តមានរបស់លោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី គេចខ្លួនពីសំណាញ់ច្បាប់រហូតដល់ពេលណានៅពេលមិនព្រមចូលខ្លួនដោះស្រាយនោះតើគេចខ្លួនបានប៉ុន្មានខែទៀតទើបកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះអនុវត្តតាមដីកាបញ្ជារបស់សាលាដំបូងរាជធានីភ្នំពេញរហូតដល់ឃាត់ខ្លួនបានយកមកសួរនាំ។
ចាំមើលថាតើ? តុលាការមានចំណាត់ការផ្លូវច្បាប់យ៉ាងណាទៅចំពោះបុគ្គលឧកញ៉ាអ៊ាន សៀវម៉ី នៅថ្ងៃនេះ ដើម្បីរកយុត្តិធម៍ជូនជនរងគ្រោះដែលជាដើមបណ្តឹង។
សូមបញ្ជាក់ថា ក្រោយពីលោកស្រីឧកញ៉ាអ៊ាន សៀវម៉ី ចូលទៅបំភ្លឺនៅក្នុងសាលាដំបូងរាជធានីភ្នំពេញរយះពេលជាច្រើនម៉ោងរួចមកក្រុមអ្នកសារព័ត៌មានបានសាកសួរទៅលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ជុំវិញនឹងដីការកោះរបស់តុលាកាប៉ុន្តែគាត់មិនបានបកស្រាយអ្វីនោះទេ គាត់គ្រាន់តែឆ្លើយថា កុំសួរខ្ញុំ កុំប៉ះខ្ញុំ ខ្ញុំមានផ្ទៃពោះហើយក៏ឡើងរថយន្តសេរីទំនើបចេញទៅបាត់តែម្តង៕