ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តយ៉ាងលឿន ខណៈដល់ផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឲ្យឡើងលើ សួនច្បារ ហោះទៅបុកផ្លាកប៉ាណូ រួញកាប៊ីនគៀបជាប់តែកុង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ ២០២១ត្រង់ចំណុចរង្វង់មូលតាព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តបង្កគឺម៉ាកហ៊ីយ៉ាន់ដាយប្រភេទឃ្លប់ដឹកទំនិញបញ្ញា២៥ខេត្តក្រុងរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ទម្ងន់៣តោន៨ មានពណ៌ ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ3F.5773 បុកបង្គោលប៉ាណូ៧មករាខួបលើកទី៤២ ឆ្នាំ១៩៧៩.២០២១ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្ត ហ៊ីយ៉ាន់ដាយ៣តោន៨ ដឹកបញ្ញា២៥ខេត្តក្រុងរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំបានបើកតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវកោងផង នោះដោយសារតែគាត់បើកលឿនបួងចង្កូតមិនទាន់បណ្ដាលឱ្យហោះឡើងលើខឿនសួនច្បារ ទៅបុកប៉ាណូ បណ្តាលឲ្យរួញកាប៊ីនកៀបជាប់តែកុងរងរបួសធ្ងន់ក្រោយមកប្រជាពលរដ្ឋរួមទាំងអ្នកដំណើរព្រមទាំងបុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំ បាននាំគ្នាគាស់ប្រើរយៈពេលមួយម៉ោងជាងបានគាស់តែកុងចេញយកទៅសង្គ្រោះភ្លាមៗ។តៃកុងរងរបួសធ្ងន់បាក់ជើង បើតាមសម្តីព្រូឡានកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាគាត់ឃើញ រថយន្តហោះឡើងលើសួនច្បារ គាត់ក៏បើកទ្វារ រថយន្តលោតចេញបណ្ដាលឲ្យរងរបួសស្រាល។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងស្រុងចំពោះបង្គោលផ្លាកប៉ាណូវិញ រងការកំពិតបន្តិចបន្តួច។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕