ឆាបឆេះរថយន្តដឹកទំនិញមួយគ្រឿងខូចខាតទាំងស្រុង

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង​១៣ និង ៥០​នាទី ថ្ងៃសុក្រ​ទី៣០ ខែមករា ឆ្នាំ ២០២១​ មានករណីគ្រោះថ្នាក់អគ្គិភ័យ កើតឡើងបណ្តាល​ឲ្យ​ឆេះរថយន្តចំនួន ១​គ្រឿង ម៉ាកកែនញ៉ារ នៅចំណុចផ្លូវជាតិលេខ៥៧​ ដែលស្ថិតនៅ ភូមិ ដីក្រហម សង្កាត់ អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អ្នកបើកបរឈ្មោះ ជា កុសល ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ ថ្មី ឃុំ ចំបក់ ស្រុក ស្វាយជ្រុំ ខេត្ត​ ស្វាយរៀង មិនមានគ្រោះថ្នាក់អ្វីឡើយ​ ។

ការខូចខាតសម្ភារ៖-​ រថយន្តឆេះខូចខាតមួយកំណាត់មុខទាំងស្រុង,-​ ទូរស័ព្វដៃនិង-​ លុយនិងរបស់របរនៅក្នុងកាបូបលុយទាំងអស់។

កម្លាំងការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៤ គ្រឿង សហការជាមួយកម្លាំងអធិការក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលអូតាវ៉ៅ​៕