ខេត្តកណ្តាល៖ ក្រោយពីគណនី ហ្វេសបុក ឈ្មោះ Try senghout ដែលបានផ្ញើ សារចូលក្នុងប្រអប់សារ ផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «នៅស្រុកអង្គស្នួល ឃុំក្រាំងម្កាក់ ធ្វើសៀវភៅគ្រួសារ អត់បាន ថ្ងៃនេះ ថ្ងៃនោះ រហូត សូមឱ្យថ្នាក់លើពិនិត្យមន្ត្រីនោះផង។
មិនបង្អង់យូរ ក្រោយពីទទួលបានដំណឹងភ្លាម ដោយមានបទបញ្ជា ពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល នៅទី២៩ ខែ មករា ឆ្នាំ ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ និងកម្លាំងផ្នែកអត្តសញ្ញាណកម្មស្រុក ដឹកនាំដោយលោកអធិការរងទទួលការងារអត្តសញ្ញាណកម្ម បានធ្វើសៀវភៅគ្រួសារ (ក៤) ជូនលោក ទ្រី សេងហួត និងបានយកទៅជូនដល់ផ្ទះរបស់គាត់រួចរាល់ហើយ។
មតិខ្លះលើកឡើងថា នេះ សំណាងហើយ ដែលពលរដ្ឋខាងលើ ចេះលេងហ្វេសប៊ុក ឆាតសុំកិច្ចអន្តរាគន៍ពីស្នងការខេត្តនគរបាលខេត្ត ចុះបើពលរដ្ឋ គ្មានលទ្ធភាពទិញទូរស័ព្ទទំនើប ឬចេះលេងហ្វេសប៊ុក តើអាចទទួលបាន សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រសារ រហ័សបែបនេះទេ?