ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបល្បែងស៉ីសងប្រជល់មាន់កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង៣០នាទី ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមតិណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងក្នុងអង្គភាព ចុះបង្រ្កាបករណីល្បែងស៊ីសងប្រជល់មាន់ មួយករណី នៅក្នុងមូលដ្ឋានភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ករណីបង្ក្រាបនេះ បានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួ២៦នាក់ និងបានដកហូតវត្ថុតាងរួមមាន ៖
-ម៉ូតូចំនួន ២១គ្រឿង
-មាន់ជល់ចំនួន ០៤ក្បាល
-សង្វៀនជល់មាន់ចំនួន ០១
-ស៊ុំមាន់ចំនួន ០៦
-ជញ្ជីងថ្លឹងមាន់ ចំនួន ០១
-ម៉ាស៊ីនចុចកំណត់នាទី ចំនួន ០១។
របាយការណ៍បានបន្តថា ក្រោយពីបានធ្វេីការសាកសួររួចមក សមត្ថកិច្ចនគរបាល បានធ្វើការអប់រំ ដោយមានកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត និងឲ្យក្រុមគ្រួសារ មកធានាឲ្