ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដឹកនាំដោយ លោក វិរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តីនគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីរករណីផ្សេងគ្នា នៅករណីទី១ ធ្វើសកម្មភាពលួចទូរស័ព្ទចំណុចតូបលក់ចាប់ហ៊ួយមួយកន្លែងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ សមត្តកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ មុត យ៉ុន ភេទស្រីអាយុ៥៦ឆ្នាំ មុខរបរលក់ដូរស្នាក់នៅកន្លែងកើតហេតុ ដោយសាកថ្មទូរស័ព្ទទុកចោលនៅលើតុហើយត្រូវបានជនសង្ស័យចូលទៅបន្លំរកទិញសំឡីត្បាល់ត្រចៀក ហើយក៏លួចទូរស័ព្ទជនរងគ្រោះបានសម្រេចព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យមានឈ្មោះ គង់ សុជាតិ ភេទប្រុសអាយុ៣៩ឆ្មាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
រីឯករណីទី២ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ នៅបន្ទប់ជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ជនរងគ្រោះឈ្មោះ ហៃ ចាន់រស្មី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរកាប់ជ្រូកស្នាក់នៅបន្ទប់ជួលខាងលើ មុនកើតហេតុថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទីជនរងគ្រោះបានយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅឆ្នាំ២០១៩ បិតតែម២០១០ ពាក់ស្លាកលេខ ភ្នំពេញ1AG-0200 ទុកក្នុងបន្ទប់ជួលដោយមិនចាក់សោរហើយក៏បានចូលសំរាកបាត់ទៅ លុះម៉ោង៤និង៩នាទីទាបភ្លឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្រាប់តែមានជនសង្ស័យ២នាក់ទី១ ឈ្មោះ ឆុំ ឈាង ភេទប្រុសអាយុ២១ឆ្នាំនិងម្នាក់ទៀតឈ្នោះ វ៉ាន់ ថុនា បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FG-6462 បានមកធ្វើសកម្មភាពអូសបណ្តើរម៉ូតូរបស់ជនរងគ្រោះខាងលើចេញមកខាងក្រៅ គាប់ជួនពេលនោះជនរងបានចេញមកឃើញទាន់ក៏ស្រែកឆោឡោហើយជនសង្ស័យទាំង០២នាក់ព្យាយាមរត់គេចតែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ល្បាតបានមកដល់ក៏បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរនៅប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធីច្បាប់៕