ភ្នំពេញ ៖ ពាក្យស្លោកដែលមានខ្លឹមសារថា “ខ្ញុំឈប់ បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់ (នោម & លាមក) នៅតាមទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និង ឃាត់ខ្លួនជនដែល បន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានា បានចំនួន១១នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ។
ក្រោយពិនិត្យឃើញជាក់ស្តែង កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និង បានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ។
រដ្ឋបាលខណ្ឌ សូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និង សូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ៕
ព្រោះតែដាច់យ៉ៃអត់លុយទិញថ្នាំញៀន.បុរសម្នាក់ បានវាយសម្លាប់ជនរងគ្រោះ ប្លន់យកម៉ូតូដើម្បីលក់ យកលុយទិញថ្នាំញៀន!
(បន្ទាយមានជ័យ)៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ បានតាមចាប់ខ្លួន ជនដៃដល់ម្នាក់
នៅចំណុចភូមិបន្ទាយទីពី ឃុំអូទំព័រស្រុកម៉ាឡៃ បន្ទាប់ពីជននេះសម្លាប់ជនរងគ្រោះ ប្លន់យកម៉ូតូលក់ ដើម្បីយកលុយទិញថ្នាំញៀន។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនដៃដល់ឈ្មោះ វុន ឡៃហៀក អាយុ២៦ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំម៉ាឡៃ។
រីឯជនរងគ្រោះឈ្មោះ រ៉ុង រឿង អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុកម៉ាឡៃ។
ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ដោយសារតែជក់ថ្នាំញៀនខ្លាំង គ្មានលុយទិញថ្នាំញៀន ក៏យកដំបងវាយទៅលើជនរងគ្រោះ ដើម្បីយកម៉ូតូទៅលក់ទិញថ្នាំញៀនជក់បន្ត៕សហការី