បុរស​ម្នាក់​ បាន​ស្លាប់​ចោល​កូន​អាយុ​៥​ឆ្នាំ​ និង​ប្រពន្ធក្រោយ​ជិះ​ម៉ូតូ​បុក​គូថ​​​រថយន្ត​ ដែល​ចត​នៅ​ស្ងៀម​

កណ្តាល ៖ បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​ក្រោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​បុក​គូថ​រថ​យ្ដ​ត​ចត​នៅ​ស្ងៀម ស្ថិតនៅ​ចំណុច​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​១ ខែ​ក​ម្ភះ ឆ្នាំ​២០២១ ។​

ជនរងគ្រោះ​មានឈ្មោះ ហុ​ី កុង​លី អាយុ​២៦ សព្វ​ថ្ងៃជា​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រ​តឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ស្រុកកំណើត​ភូមិ​ស្នាយ​គ្រាង ឃុំ​ធ្លក ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។

យោងតាម​ប្រភព​ព័ត៌មាន​ បាន​អោយដឹង​ថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ Honda Dream​ពណ៍​ខ្មៅ សេ​រ៊ី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ស្វាយរៀង 1P-1215 ក្នុង​ទិស​ដី​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ល្បឿន​លឿន​ស្រាប់តែ​មកដល់​ចំនុចកើតហេតុ​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​HINO សណ្តោងរ​ម៉ក​ធុន​ធំ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8461 ដែល​ចត​នៅ​ស្ងៀម​តាំងពី​រសៀល​ដោយ​គ្មាន​ស្លាក​សញ្ញា រឺ​ភ្លើង​សម្គាល់​ឡើយ​ទើប​ធ្វើអោយ​ជនរងគ្រោះ​ប្លោង​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​ចំនុចកើតហេតុ ។​

ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ចំណែក​ឯម​ធ្យា​បាយ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕