ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ ២០២១ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ករណីអគ្គិភ័យកើតឡើងនៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម លើផ្ទះរបស់ ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៩៣ឆ្នាំជនជាតិខ្មែរ( រស់នៅតែម្នាក់ឯង)។
ផ្ទះនោះសង់អំពីឈើ ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ប្រក់ស្បូវ ជញ្ជាំងបាំងស្បូវត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់។ កម្លាំងប៉ុស្តិ៍បានសហការជាមួយលោកមេភូមិ ចុះដល់កន្លែងកើតហេតុឃើញថា ផ្ទះត្រូវភ្លើងឆាបឆេះអស់គ្មានសល់ទៅហើយ។
មូលហេតុឆេះ : ឈ្មោះ ពេញ ម៉ៅ គាត់ដាំបាយ រួចហើយគាត់បានចុះមកក្រោមផ្ទះ ពេលនោះមានខ្យល់បោកបក់មកបណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះជញ្ជាំង ហើយលោកតាក៏បានទៅពន្លត់ ដោយមានប្រជាពលរដ្ឋនៅជុំវិញក៏បាននាំគ្នាមកជួយដែរតែមានខ្យល់ខ្លាំងធ្វើឱ្យភ្លើងឆេះផ្ទះអស់គ្មានសល់។
សម្ភារៈខូចខាត៖
-ផ្ទះ១ខ្នងទំហំ ៤ម៉ែត្រ×៥ម៉ែត្រ
-ប្រាក់រៀលចំនួន ១.៤១០.០០០៛(មួយលានសែសិបមួយម៉ឺនរៀល)
-អង្ករចំនួន ២បេ ស្មើ១០០គីឡូក្រាម
-ម្ចាស់ផ្ទះមានរបួស ត្រូវកម្ដៅភ្លើងនិងស្លោកស្បែកក្បាល មានកម្រិតស្រាល៕