ស្ត្រីកម្មករស៊ីនទ្រីម្នាក់ មានផ្ទៃពោះ ៥ខែដេកស្លាប់ធ្លាក់ឈាមក្នុងបន្ទប់ជួល បន្សល់ទុកកូន ៣នាក់ ឲ្យនៅកំព្រា

ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ នៅ ចំណុចបន្ទប់ជួលលេខA5 ក្រុមទី៩ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឈុត និត ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ កម្មករស៊ីនទ្រី មានកូន ៣នាក់ បច្ចុប្បន្ន ស្នាក់នៅកន្លែងកើតហេតុ។

ជនរងគ្រោះមានផ្ទៃពោះ ៥ខែ ដេកស្លាប់មានធ្លាក់ឈាមច្រើនដែលគេសង្សយ័ថារលូតកូន។
សពជនរងគ្រោះ យើងមិនទាន់ទទួលបានលទ្ឋផលនៃការធ្វើកោសល្យវិច័យពីសមត្ថកិច្ចនៅឡើយទេ៕