សមត្ថកិច្ចបញ្ជូនស្ត្រី២នាក់ទៅតុលាការ ក្រោយចាប់ខ្លួនតាមដីការរឿង ចេញសែកអត់លុយ(សែកស្អុយ)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញបានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់៖ទី១-ឈ្មោះ ឆឹម លក្ខិណា ភេទស្រី និងទី២-ឈ្មោះ បូ សេរីរត្ន័ ភេទស្រី មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បន្ទាប់ពីជនសង្ស័យរូបនេះត្រូវចាប់ខ្លួនពាក់ពន្ធ័ករណីចេញសែកដោយគ្មានទឹកប្រាក់ ពោលគឺចេញមូលទានបត្រ័គ្មានសាច់ប្រាក់ (ចេញសែកស្អុយ)។

យោងតាមរបាយការណ័សមត្ថកិច្ចដែលបណ្ដាញព័ត៌មានទើបទទួលបាន ក្នុងខ្លឹមសារបានបញ្ជាក់ថា ឈ្មោះ ឆឹម លក្ខិណា ភេទស្រី និងម្នាក់ទឈ្មោះ បូ សេរីរត្ន័ បានសារភាពថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ពួកខ្លួនបានខ្ចីប្រាក់ចំបួន១២៨.៨១០ដុល្លាអាមេរិក ពីឈ្មោះ ហ៊ាង រតនា ហើយដើម្បីជាសំណងចំពោះប្រាក់ដែលបានខ្ចី ពួកខ្លួនបានចេញមូលប្បទានបត្រចំនួន០៤សន្កឹកទុកជាសំណង។ ស្ត្រីទាំង២នាក់បានសារភាពទៀតថា ចំពោះមូលប្បទានបត្រ លេខ៨៥២៥២៦ ចុះថ្ថៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន៣៤,៨១០ដុល្លា របស់ធនាគារអេស៊ីលីដា ដែលចេញឲ្យទៅឈ្មោះ ហ៊ាង រតនា គឺមានប្រាក់ក្នុងគណនី ប៉ុន្តែពុំអាចបើកបាន ដោយពួកនាងខ្ញុំបានចុះហត្ថលេខា លើមូលប្បទានបត្រ ខុសពីលក្ខន្តិករបស់ធនាគារ។ ហើយរហូតដល់ពេលនេះ ក្នុងគណីពួកខ្ញុំគ្មានប្រាក់ទេ ដូច្នេះប្រាក់ដែលត្រូវសងលោក ហ៊ាង រតនា ពួកនាងខ្ញុំមិនបានសងនៅឡើយទេ។

សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ បានធ្វើការចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី០១ ខែកុម្ភ ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ នៅមុខផ្សារក្រឡាញ់ ខេត្តសៀមរាប តាមដីការបញ្ជារឲ្យចូលខ្លួនលេខ ០៤៧ អ.យ.ខ និងលេខ០៤៨ អ.យ.ខ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់លោក ប្លង់សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ហើយបញ្ជូនមកនគបាលព្រហ្មទណ្ឌកំរិតស្រាលនៃនស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឋិតនៅក្នុងការសាកសួររបស់លោកព្រះរាជអាជ្ញរង សឿន មុន្នីរត្ន័ តាមនីតិវិធីច្បាប់៕