កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយ កំលាំងផ្នែកវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងមួយចំនួន

បាត់ដំបង៖កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី នៅចំណុចខ្នងប្រឡាយ១៧មេសា ភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំង
ផ្នែកវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី បានចុះប្រតិបត្តិការបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ទួន ចន្តា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២,៤៩ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AC-6085 ដែល
មានលេខម៉ាស៊ីន HC03110G-9791 ។

ជនសង្ស័យ និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕