ប្ដូរតំណែងប្រធានស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ អានសេះ

ខេត្តព្រះវិហារ៖ ប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ត្រូវបានផ្លាស់ប្ដូរ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញ។

យោងប្រកាសលេខ៤៩១៦ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និងប្រគល់ភារកិច្ច ជូនលោក ចិន ខន្តី ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋ សាលាខេត្តព្រះវិហារ ឲ្យទៅកាន់តំណែង ជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ អានសេះ ខេត្តព្រះវិហារ ជំនួស លោក វុធ ដារ៉ា ទៅកាន់មុខតំណែង អភិបាលរងស្រុកជាំក្សាន្ត។

សូមបញ្ជាក់ថាពិធីនេះក្រោមវត្តមាន លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើនរូបទៀត៕