លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារ និងអាជ្ញាធរស្រុកកែវសីមា ចុះពិនិត្យផ្សារស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ឋ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាពផ្សារស្រុកកែវសីមា នៅរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ប៉េង សម្បត្តិ បានដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុកកែវសីមា បានចុះពិនិត្យ ណែនាំដល់ម្ចាស់តូបលក់ដូរនៅក្នុងផ្សារ ធ្វើការរុះរើតូបដែលបានសាងសង់លើចំណីផ្លូវចូលផ្សារ ព្រមទាំងតូបដែលលក់ដូរត្រី សាច់ បន្លែ និងសំលៀកបំពាក់ ត្រូវរៀបចំតូបអោយមានចន្លោះផ្លូវដើរងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋចូលទិញបន្លែត្រី សាច់ និងសម្ភារផ្សេងៗតម្រូវការចាំបាច់របស់គាត់ ។

ការចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារនាពេលនេះ ក៏មានគោលបំណងកែលម្អធ្វើអោយច្រកផ្លូវក្នុងផ្សារធំទូលាយ មានខ្យល់អាកាសល្អ ងាយស្រួលអោយភ្ញៀវចេញចូល ពិសេសងាយស្រួលទប់ស្កាត់ និងពន្លត់ ក្នុងករណីមានអគ្គីភ័យកើតឡើងជាយថាហេតុ ៕ដោយះជឹម បញ្ញា