ប្រពន្ធខ្ចីលុយធនាគារច្រើនកន្លែងពេក! កើតចិត្តខឹង សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃ

ខេត្តកំពង់ស្ពឺ: បុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ ខ្លួន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ថ្មីៗនេះ ពាក់ព័ន្ធការ អាករ សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃ ព្រោះខឹងប្រពន្ធ ខ្ចីលុយធនា គារច្រើនកន្លែងពេក ។
ការឃាត់ខ្លួនឃាតករ បានដោយជោគជ័យនេះ ក្រោមការដឹក នាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង សម្របសម្រួលនីតិវិធីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ

សមត្ថកិច្ច បានអោយដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា អំពើឃាតកម្មយ៉ាងព្រៃផ្សៃនេះ គឺ កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចក្នុងចំការស្វាយ ភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឃាតករមានឈ្មោះ ពុធ ថាន អាយុ៧០ឆ្នាំ ត្រូវជាប្តីរបស់សព ឈ្មោះ ជឹម ផា អាយុ៥៥ឆ្នាំ ។ មូលហេតុនៃអំពើឃាតកម្មនេះគឺដោយ សារប្រពន្ធបានជំពាក់លុយធនាគារច្រើនកន្លែងពេក ខ្ចីពីមួយទៅសងមួយមិនសល់លុយ ទើបឈានទៅដល់ជ្រុលដៃរហូតសម្លាប់ជនរងគ្រោះដែលជាប្រពន្ធតែម្តង៕