ភ្នំពេញ ៖ ជនប្រុសស្រីមួយក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងមួយកន្លែង ខណៈផឹកស្រាបៀរអស់មួយកេសឱ្យម្ចាស់ហាងគិតលុយស្រាប់តែអស់ច្រេីនខុសពីការនឹកស្មាន ទើបសួរនាំពីតម្លៃរហុូតឈ្លោះប្រកែកគ្នាបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងហាងផឹកស៊ីអត់យីហោ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីភ្ញៀវម្នាក់បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានចូលទៅផឹកស៊ីក្នុងហាងអត់មានយីហោខាងលេីដោយគាត់មកផឹកជាមួយប្តីជាជនជាតិចិន និងបងប្អូន៣ទៅ៤នាក់ទៀត ។ ពេលពួកគាត់ផឹកស៊ីអស់ស្រាបៀរមួយកេសស្រាប់តែគិតលុយអស់ចំនួន២៧៧ដុល្លារ។ ដោយសារគិតតម្លៃថ្លៃពេកគាត់ក៏បានសួរនាំទៅម្ចាស់ហាងហើយម្ចាស់ហាងបានបញ្ជាក់ប្រាប់ថា ថ្លៃស្រាបៀរផ្សេងនិងថ្លៃម្ហូបផ្សេង។ នៅពេលនោះគាត់បានសុំចុះតម្លៃខ្លះ ហើយថៅកែហាងបានបញ្ចុះតម្លៃនៅសល់ចំនួន១៦០ដុល្លារ។បន្ទាប់ពីបញ្ចុះតម្លៃហើយ ស្ត្រីរូបគាត់(ប្រពន្ធជនជាតិចិន)បានឈ្លោះប្រកែកគ្នាជាគ្រួសាររបស់គាត់នៅក្នុងហាង ហើយស្ត្រីជាថៅកែហាងបានសួរថា អត់មានលុយឱ្យថ្លៃផឹកស៊ីទេឬអីបានឈ្លោះប្រកែកគ្នាបែបនេះ? នៅពេលនោះដែរ ពួកគាត់ជាភ្ញៀវនិងស្ត្រីម្ចាស់ហាងរួមជាមួយបុគ្គលិកស្រីៗ បាននាំគ្នាឈ្លោះគ្នាយ៉ាងខ្លាំងមានទាំងយំស្រែកពេញហាង ដោយសារតែរូបគាត់ជាភ្ញៀវចោទប្រកាន់ថា ម្ចាស់ហាងមើលងាយគាត់ ចំណែកឯស្ត្រីម្ចាស់ហាងចោទប្រកាន់ថា ស្ត្រីជាភ្ញៀវមើលងាយនារីៗក្នុងហាងដែរ ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលដែលកំពុងឈ្លោះប្រកែកគ្នា មានអ្នកសារព័ត៌មានម្នាក់បានមកថតយករូបភាពដោយមានកាន់អាយឌីនិយាយហៅសមត្ថកិច្ចនគរបាលឱ្យជួយធ្វើអន្តរាគមន៍ ផង ស្រាប់តែបក្សពួកក្នុងហាងស្មានថា បុរសសារព័ត៌មានដកកាំភ្លើង នាំគ្នាដេញធ្វើឲ្យអ្នកសារព័ត៌មានរូបនោះភ័យជិះម៉ូតូរត់ទៅប្តឹងសមត្ថកិច្ចដល់ប៉ុស្តិ៍នគរបាលតែម្តង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចនគរបាលសួរនាំទើបដឹងថា ករណីខាងលើគឺការយល់ច្រឡំគ្នាហើយភាគីទាំងសងខាងមិនប្តឹងផ្តល់គ្នាទេដោយធ្វើលិខិតបដិសេធបណ្តឹងរៀងៗខ្លួន ។
ចំណែកថ្លៃផឹកស៊ីភាគីជាភ្ញៀវបានបង់លុយទៅឲ្យថៅកែរួចរាល់អស់ហើយ ៕
ដំណឹងក្តៅៗ!! វ៉ាក់សាំងឈ្មោះស៊ីណូហ្វាម ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំតែប៉ុណ្ណោះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា ការមិនចាក់នេះដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចអាយុ ៦៨ឆ្នាំហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ យ៉ាងដូច្នេះថា «ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះសុីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ»។
សម្តេចតេជោ បានបន្ថែមថា «សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ»។