ភ្នំពេញ ៖ រឿងរ៉ាវដែលមន្រ្តីយោធា ម្នាក់ដែលបាញ់ប្រហារប្រពន្ធ ចំនួន ៧គ្រាប់ បណ្តាលអោយរងរបួសធ្ងន់កាលពីយប់មិញ បន្ទាប់ពីសាកសួរ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ ដោយសារតែបុរសជាប្តីមានការសង្ស័យថា ប្រពន្ធទៅផឹកជាមួយប្រុសស្នេហ៍ មិនមកផឹកជាមួយខ្លួន។
ហេតុការណ៍ហឹង្សារនេះបង្កអោយមានការភ្ញាក់ផ្អើលកកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៧ខែសីហា ឆ្នាំ ២០១៩ នៅហាងបាយយីហោ«ទីរ៉ានី»ដែលស្ថិតនៅតាមផ្លូវរថភ្លើង ក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្រ្តីយោធា ដែលបាញ់សម្លាប់ត្រូវចាប់ខ្លួន ឈ្មោះឆោម ចំណានអាយុ៣៩ឆ្នាំ ថានន្តរស័កថ្នាក់ព្រឹនបាលឯក នៅភូមិភាគ៥ មានលំនៅស្នាក់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ។ចំណែកស្រ្តីជាប្រពន្ធ ឈ្មោះ ជា បតី ហៅជា គឹមឡាង អាយុ៣៥ឆ្នាំ មុខរបរលក់ខោអាវនៅផ្សារចិនណាន់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខបានរងរបួសចំនួន៤គ្រាប់ត្រូវដើមដៃខាងឆ្វេង , ពោះទឹកខាងឆ្វេង , លើស្មាខាងស្តាំ , និងលើពោះទឹកខាងស្តាំ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ។
លោកវរះសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា ការបាញ់ប្រហារនេះ ផ្អើមចេញពីភ្លើងប្រចណ្ឌ ហើយ បុរសជាប្តី ដែលជាមន្រ្តីយោធា ក៍បានទៅយកកាំភ្លើងខ្លីពី ក្នុងរថយន្តបាញ់ប្រមាណទៅលើស្រ្តីជាប្រពន្ធចំនួន៧គ្រាប់បណ្តាលអោយត្រូវចំនួន៤គ្រាប់រងរបួសធ្ងន់កំពុងតែសង្គ្រោះបន្ទាន់។
តាមព័ត៌មានបន្ទាប់ពីបង្កហឹង្សា បាញ់សម្លាប់ប្រពន្ធ មន្រ្តីយោធាក៍បានបើករថយន្តគោលបំណង់ទៅបន្ទាយ តែត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ នានា ស្ទាក់ចាប់បាននៅតាមផ្លូវ ភ្នំពេញហាណូយ នៅមុខ ហ្គែនភ្នំពេញក្នងសង្កាត់ឃ្មួញដោយដកហូតបានកាំភ្លើង ខ្លីម៉ាកK៥៩មួយដើម ។នៅចំពោះមុខ នគរបាលមន្រ្តីយោធារូបនោះ បានសារភាព អោយដឹងថា មូលហេតុ ដែលបាញ់សម្លាប់ប្រពន្ធ ដោយសារតែខឹងប្រពន្ធមានទំនាក់ទង់ជាមួយប្រុសផ្សេងនិងនិយាយភូត កុហក់ច្រើន។ម្យ៉ាងទៀត នៅមុនពេលកើតហេតុគាត់បានហៅប្រពន្ធមកផឹកជាមួយតាំងពីវេលាម៉ោង២រសៀល ហើយប្រពន្ធចេះតែដោះសាររហូត។
តាមមន្រ្តីយោធារូបនោះ បានអោយដឹងទៀតថា នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី០៧ខែសីហា គាត់បានហៅប្រពន្ធ ទៅញ៉ាំអីនៅហាងខាងលើ តែប្រកែក ថា ជាប់ទៅធ្វើសក់ ។លុះនៅវេលាម៉ោងប្រមាណ១០យប់ ក៍បានទូរស័ព្ទហៅម្តងទៀតហើយ ប្រពន្ធថា នៅហូមអីមុខសាលាប៊ែធីគាត់ក៍មានការសង្ស័យក៍បានជិះម៉ូតូចេញទៅមើលស្រាប់តែឃើញប្រពន្ធជិះម៉ូតូត្រឡប់មកពីផ្សារដីហុយវិញ ។ នៅពេលទៅដល់ហាង ប្រពន្ធមិនបានផឹកនោះទេហើយក្រហឺតក្រទម ហើយគាត់ក៍បានសួរនាំនិងអោយហៅប្រុសម្នាក់នោះមកជួបនិយាយគ្នាបន្តិចក៍មានការឈ្លោះប្រកែកគ្នា គាត់ក៍ទ្រាំងលែងបានក៍ទៅយកកាំភ្លើង ក្នុងរថយន្តមកបាញ់ប្រពន្ធតែម្តង។
បុរសជាប្តីបានអោយដឹងទៀងថា កន្លងមក ប្រពន្ធលួចមានប្រុសថ្មីហើយកាលពី៣ខែមុន ខ្លួនលួចមកលេងភ្នំពេញឃើញប្រពន្ធនៅជាមួយប្រុសគាត់ខឹងវាយប្រុសនោះម្តងមកហើយ លុះលើកនោះហៅមកផឹកជុំគ្នា បែរជាមិនមកហើយបែរជាផឹកកន្លែងផ្សេងទៅវិញ៕