ពោធិ៍សាត់ ៖ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៥៥ បានរងគ្រោះដោយ ដីបាក់ធ្លាក់មកលើតួផ្លូវចន្លោះគីឡូម៉ែត្រលេខ១៤៣ ដល់គីឡូម៉ែត្រ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលឲ្យមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោគជាំ ជាច្រើនថ្ងៃជាប់ៗគ្នា។
ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងអាជ្ញាធរខេត្ត បានសហការណ៍គ្នាយកគ្រឿងចក្រ កៀរ និងចូកដី និងដើមឈើចេញពីផ្លូវជាតិដើម្បីបញ្ចៀសការស្ទះចរាចរណ៍ ។ឥឡូវនេះផ្លូវជាតិលេខ៥៥ អាចដំណើរការបានវិញ ក៏ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕