ភ្នំពេញ ៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាចូលរួមចំនួន ១១១រូប ដើម្បីបោះឆ្នោតជ្រើសតំាងលោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ជ្រើសតំាងដោយរដ្ឋសភា នីតិកាលទី៦។
ជាលទ្ធផល អង្គសភាបានបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៊ិត រ៉ាឌី ឱ្យជាប់ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ដោយទទួលបានសន្លឹកឆ្នោតយល់ព្រមចំនួន ១០៩សំឡេង៕