យន្តការក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ផ្តល់សារៈសំខាន់ច្រើនជាងអ្វីដែលបក្សប្រឆាំងមាននៅក្នុងសភា

ភ្នំពេញ ៖ កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដើម្បីពិនិត្យសមិទ្ធផលការងារមួយឆ្នាំ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចំណាយពេលជិត៦ម៉ោង ក្នុងការស្តាប់ការរាយការណ៍ និងធ្វើការដោះស្រាយដោយផ្ទាល់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា យន្តការក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដល់សារៈសំខាន់ និងផលប្រយោជន៍ច្រើនជាងគណបក្សប្រឆាំង នៅក្នុងរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេលមួយឆ្នាំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅព្រឹកថ្ងៃទី២៨ សីហានេះ សម្ដេចតេជោ ហ៊ុន សែនននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជួយដល់ការកែទម្រង់ ស៊ីជម្រៅ និងការកំណែទំរង់រដ្ឋបាលស្អាតស្អំ របស់រាជរដ្ឋាភិបាលកម្ពុជា។ នោះក៏ដោយសារ តែ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរួមចំ ណែកពហុគំនិត ប្រើប្រាស់នូវគោលគំនិតចំរុះដែលសម្ដេចយល់ឃើញថាយន្តការនេះ មានតួនាទីផ្ដល់នូវប្រយោជន៍ ធៀបទៅនឹងគណបក្សប្រឆាំង នៅក្នុងរដ្ឋស ភាកាលពីកន្លងមកទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម ផលវរុណ ប្រធានលេខាធិ ការដ្ឋា ន នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួសជាង៦ ម៉ោង ។ លោកបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះមាន១៦ គណបក្សប៉ុន្តែមានការរិះគន់ក្នុងន័យស្ថាបនា ដោយផ្ដល់ធាតុចូល ជាទស្សនៈយល់ឃើ ញផ្សេងគ្នា ជូនសម្ដេចនាយករដ្ឋមន្ត្រី ប៉ុន្តែពុំមានចរិកក្នុងការកេងចំណេញផលលប្រយោជន៍នយោបាយ ឬវាយប្រហារគណបក្សកាន់អំណាចដូចគណបក្សប្រឆាំងនោះដែរ។ សម្ដេចទទួលស្គាល់ថាយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ គឺជាយន្តការដ៏សំខាន់ ដែលជួយដាស់តឿនដល់ភាពអសកម្មរបស់បុគ្គលដែលជាមន្ត្រីគ្រប់ថ្នាក់។

សម្តេចតេជោ ថ្លែងថា ដោយសារតែមានភាពរស់រវើកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ រាល់ភាពអសកម្មនានានៅថ្នាក់ក្រោមនិងមូលដ្ឋានបានទៅដល់សម្ដេចតេជោតាមរយៈការធ្វើរបាយការណ៍ដោយផ្ទាល់ទៅសម្ដេចតេជោ។ ដូច្នោះហើយឃើញថាមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិហាក់ដូចជាមានភាពរស់រវើកជាងមុន ជាយន្តការមួយជួយដាស់តឿននិងជំរុញឲ្យមានភាពរស់រវើករបស់មន្ត្រី។

នៅក្នុងកិច្ចប្រជុំនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាក់ថា ក្នុងឆ្នាំខាងមុខ សមាជិកទាំង អស់ នឹងផ្ដួចផ្ដើមគំនិតតាក់តែងសេចក្តីព្រាងច្បាប់មួយ ក្នុងការដាក់ទោសលើមន្ត្រីគ្រប់ថ្នាក់ ដែលមិនគោរពច្បា ប់ មិនគោរពអនុក្រឹត្យ មិនគោរពបទបញ្ជា និងមិនគោរពសេច ក្តីណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់នាយករដ្ឋមន្ត្រី។ គ្រប់គណបក្សដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាមើលឃើញថា រឿងអសកម្ម ដែលកើតមាន គឺដោយសារបុគ្គលខិលខូច មិនមែនជាកំហុសដោយសារការដឹកនាំឬដោយសារគោលនយោ បាយរបស់រាជរដ្ឋាភិបាលនោះទេ។ ភាពអសកម្ម គឺដោយ សារតែពួកគេមិនខ្លាចច្បាប់ ហើយអត់មានទោសនៅពេលធ្វើខុសច្បាប់ ។ សម្តេចតេជោ ក៏បានចាត់ចែងដោះស្រា យ និងវះកាត់ចំពោះមន្ត្រីខិលខូច តាមរយៈការបង្កកទ្រព្យសម្បត្តិ នឹងឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិ ចំពោះបុគ្គលដែលទទួលផលដោយទុច្ចរិត។ សម្ដេចបានបញ្ជាក់ថា បើគ្រាន់តែការដាក់ពិន័យ និងទណ្ឌកម្មតាមផ្លូវច្បាប់ចំពោះមន្ត្រីខិលខូចជាប់គុក គឺមិនគ្រប់គ្រាន់ទេ ព្រោះទ្រព្យសម្បត្តិរបស់ពួកគេរាប់សិបលាននៅមាន ហើយនៅពេលដែលគេចេញពីគុកនោះ ពួកគេនៅតែមិនគោរពច្បាប់ ដោយសារតែគេមានលុយ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានចុះទៅដល់មូលដ្ឋានដើម្បីធ្វើការសិក្សា ពីបញ្ហាផ្សេងៗ ដូចជាបញ្ហារំលោភដីធ្លី រំលោភយកដីរបស់រដ្ឋ បញ្ហាបរិស្ថាន បទល្មើសព្រៃឈើ រួមជាមួយបញ្ហាផ្សេងទៀតចំនួន ២៩៥លើក និងបានធ្វើរបាយការណ៍ដាក់ជូនដោយផ្ទាល់ទៅសម្ដេចតេជោនាយករដ្ឋមន្ត្រីចំនួន ២៥១របាយការណ៏។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោត ជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕