បរទេស ៖ ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក ចិនបានបង្ហាញថា ៨៧ ភាគរយនៃអាជីវកម្មអាមេរិកនៅក្នុងប្រទេសចិន បាននិយាយថា ពួកគេគ្មានផែនការចាកចេញពីប្រទេសចិននោះទេ។
ទោះបីមានភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ដោយ៦៨ភាគរយ នៃអ្នកឆ្លើយការស្ទង់មតិ បានចុះបញ្ជីទីផ្សាររបស់ចិន ក្នុងចំណោមអាទិភាពកំពូលទាំង ៥ នៅក្នុងយុទ្ធសាស្ត្រក្រុមហ៊ុនរបស់ពួកគេ ហើយ ១៤ ភាគរយ ចាត់ទុកប្រទេសចិនថា ជាប្រទេសអាទិភាពកំពូល។ ស្រដៀងនឹងអ្នកឆ្លើយតបនឹងការស្ទង់មតិ ដោយក្រុមប្រឹក្សា ពាណិជ្ជកម្មអាមេរិក-ចិន ក្រុមហ៊ុនផលិតសំភារះក្មេងលេង Basic Fun នៅរដ្ឋផ្លរីដា នឹងបន្តនៅក្នុងប្រទេសចិនដដែល។ នាយកប្រតិបត្តិលោក Jay Foreman បាននិយាយថា ផលិតផលក្រុមហ៊ុនប្រមាណ ៩០ភាគរយ ត្រូវបានផលិតនៅក្នុងប្រទេសចិន។
គូរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែសីហា លោក ត្រាំ បានប្រកាសដាក់ពន្ធ ១៥ ភាគរយ លើផលិតផលប្រទេសចិន។ លោកក៏បានបញ្ជាឱ្យក្រុមហ៊ុនអាមេរិក ស្វែងរកជម្រើសផ្សេងៗជំនួសប្រទេស ជាបន្ទាន់ រួមទាំងចាកចេញពីប្រទេសចិន ទៅសហរដ្ឋអាមេរិកវិញ។ ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិនជុំរុញភាគីអាមេរិក ឱ្យគិតគូរអោយបាន ល្អិតល្អន់ ដែលអោយក្រុមហ៊ុនរបស់ខ្លួនចាកចេញពីទីផ្សារប្រទេសចិន ដោយសារការធ្វើ បែបនេះ នឹងមិនបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឬដោះស្រាយ បញ្ហារបស់ សហរដ្ឋអាមេរិក បាននោះទេ៕