ហៅកង់បីជិះទៅប្លន់នៅផ្លូវស្ងាត់ ត្រូវប្រជាពលរដ្ឋចាប់វាយបែកក្បាល

ភ្នំពេញ ៖ ពិតជាហ៊ានមែនជនសង្ស័យម្នាក់ ហៅម៉ូតូរ៉ឺម៉កកង់បី(pasapp)ជិះយកទៅភ្ជង់ប្លន់ទាំងកណ្តាលថ្ងៃត្រង់ តែសំណាងអាក្រក់ត្រូវបានម្ចាស់កង់បី និងពលរដ្ឋព័ទចាប់វាយបែកក្បាលរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូបែកក្អម។ហេតុការណ៏ភ្ញាក់ផ្អើលឆោឡោខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីរសៀលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវបេតុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុវ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូកង់ ៣ស្នាក់នៅភូមិអង្គ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។
ចំណែកជនសង្ស័យមានឈ្មោះ សំ អូន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅម្តុំរោងចក្រកាណាឌីយ៉ា។

ប្រភពព័ត៍មានពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យបានហៅរូបគាត់ពីចំនុចមុខរោងចក្រកាណាឌីយ៉ាឲ្យឌុបជូនទៅម្តុំផ្លូវឌួងងៀបក្រោយពេលព្រមព្រៀងតំលៃត្រូវរូវគ្នាជនសង្ស័យបានឡើងជិះពីខាងក្រោយហើយជនរងគ្រោះបានដឹកជនសង្ស័យដលចំនុចកើតហេតុដោយមានសភាពស្ងាតឱកាសល្អទើបជនសង្ស័យយកកាំបិតមុខស្រួចភ្ជង់ចំបំពង់កហើយប្រមូលលុយនិងទូរសព្ទ័ពីជនរងគ្រោះខណះនោះរូបគាត់បានសម្រេចចិត្តតដៃជាមួយជនសង្ស័យប្រតាយប្រតបគ្នាហើយបានស្រែកថាចោរៗៗលាន់ឮដល់ប្រជាពលរដ្ឋដែលនៅក្បែនោះចេញមកជួយដេញស្ទាក់ពទ្ធ័ចាប់ជនសង្ស័យនិងទាញដំបងសំពងស្វាគមន៏យ៉ាងចាស់ដៃបណ្តាលឲ្យបែកក្បាលហូរឈាមជោគជាំពេញខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិអូរបែក្អមចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកាំបិតមុខស្រួចមួយដើមត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕