បន្ទាយមានជ័យ ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពូងប្រឈមនឹងគ្រោះធម្មជាតិ ដោយ ទឹគជំនន់ហូរធ្លាក់ពីប្រទេសថៃ ឡើងលិចភូមិចំនួន២០ និងដំណាំពលរដ្ឋខូចខាតជាង ១០០០ ហិកតា។នេះបើតាមបញ្ជាក៉របស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងក្នុងពិធីចែក អំណោយដល់ប្រជាពលរដ្ឋនិងសម្ភារសិក្សាដល់សិស្សានុសិស្ស នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងវត្តស្រះត្រាច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល បានឲ្យដឹងទៀតថា ក្រុងប៉ោយប៉ែត មានសង្កាត់ចំនួន៣ និងភូមិចំនួន៣៨ ក្នុង នោះមានភូមិចំនួន២០ ដែលពេលថ្មីៗកន្លងទៅនេះ រងគ្រោះទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ ដោយ ៨ភូមិរងការជន់លិចរយៈពេលខ្លី និងភូមិចំនួន១២ បានរងការជន់លិចរយៈពេលវែង ព្រោះភូមិទាំង នោះ លិចដោយសារទឹកជំនន់មកពីប្រទេសថៃ និងមកពីតំបន់ផ្សេងៗ។
លោកបានបញ្ជាក់ថា៖ គ្រោះទឹកជំនន់នេះ បានបំផ្លិចបំផ្លាញធ្វើឲ្យដំណាំស្រូវរបស់ ប្រជាពលរដ្ឋរង នូវ ការខាត អស់ចំនួន១.១៧២ហិកតា និងដំឡូងមីអស់ចំនួន១០១ហិកតា និងដំណាំរួមផ្សំ១៥ ផ្សេងទៀតត្រូវបានខូចខាតផងដែរ។ ក្នុងនោះអាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងសប្បុរសជនបាន ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព ចែកគ្រឿងឧបភោគ បរិភោគ ចំនួន ១៤៦គ្រួសារ និងបាន ស្តារលូ និងកាយប្រឡាយទឹក ដើម្បីជួយរំដោះទឹកពេលមានភ្លៀងធ្លាក់ខ្លាំង ដោះស្រាយនូវទុក លំបាក នាពេលលិចទឹកកន្លងមកផងដែរ។
សូមបញ្ជាក់ថា អំណោយនាពេលនោះ រួមមានគ្រឿងឧបភោគ បរិភោគ បានចែកជូនដល់ប្រជាពល រដ្ឋ ដែលកំពុងខ្លះខាតចំនួន ១០០គ្រួសារ និងចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ៣០០ នាក់ ផងដែរ៕