នាយករដ្ឋមន្ត្រីកម្ពុជា ចុះកិច្ចព្រមព្រៀងចំនួន៧ ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីហាណូយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទៅដល់រដ្ឋធានី ហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៤ ខែតុលា ដើម្បីផ្តើមទស្សនកិច្ចជា ផ្លូវការរយៈពេល២ថ្ងៃ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក បានស្វាគមន៍យ៉ាងកក់ ក្តៅ ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ។ ក្រោយជំនួបទ្វេភាគី ប្រមុខដឹកនាំ នៃ ប្រទេសទាំងពីរ បានឯកភាពគ្នាកម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗ ចំនួន៧ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ទេសចរ និងកិច្ចការព្រំដែន។

ភាគីនាយករដ្ឋមន្រ្តីវៀតណាមឯកឧត្តម ង្វៀន សួនហ៊្វុក បានបង្ហាញនូវការពេញចិត្ត ចំពោះ ទំហំ ពាណិជ្ជកម្មទ្វេភាគី ដែលបានឈានដល់ ៥ពាន់លានដុល្លារ ពោលសម្រេចមុនផែនការដែល ថ្នាក់ដឹកនាំទាំងពីរបានដាក់ចេញ។

នៅក្នុងសន្និសីទកាសែតរួមគ្នាសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពរីកចម្រើនរបស់កម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ចេញពីការខិតខំ ជួយពីសំណាកប្រទេសវៀតណាមបានទេ ដូច្នោះហើយប្រទេសទាំងពីរនឹងបន្តពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចតេជោ បានអរគុណវៀតណាមដែលបានបន្ថែមអគ្គិសនីចំនួន៥០មេហ្គាវ៉ាត់ ក្នុងពេលកម្ពុជា ជួបការខ្វះខាត អគ្គិសនី កាលពីពាក់កណ្តាលឆ្នាំនេះ។ បើផ្អែកតាមការទិញអគ្គិសនីបន្ថែមពី វៀតណាម បានជម្រុញឲ្យទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម បានឡើងដល់ ជា៥ពាន់លានដុល្លារ អាមេរិកទៅហើយ គ្រាដែលភាគីទាំងពីរ ប្តេជ្ញារួមគ្នាថា នឹងធ្វើឲ្យជោគជ័យនៅឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា វៀតណាម បាន ឯកភាពតាមរយៈជំនួបទ្វេភាគី ថ្នាក់ដឹកនាំកំពូលទាំងពីរ បានសំដែងនូវសេចក្តី សោមនស្សចំពោះ ការកើនឡើងគួរឲ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើង២៤ភាគរយ ក្នុង ឆ្នាំ២០១៨ និងសម្រេចបានជាង៥ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ទន្ទឹមនឹងនេះ ភាគីទាំង ពីរបានឯកភាពរក្សាកំណើននៅឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការលើកកម្ពស់វិធានការ ជំរុញពាណិជ្ជ កម្ម និងការគាំទ្រសហគ្រាសរបស់ខ្លួន ក្នុងការចូលរួមព្រឹត្តិការណ៍ ជំរុញវិនិយោគ និងពាណិជ្ជកម្ម ផ្សារណាត់ និងការតាំងពិព័រណ៌ក្នុងប្រទេសនិមួយៗ។ នាយករដ្ឋមន្ត្រីវៀតណាម ពេញចិត្តចំពោះ កិច្ចខិតខំប្រឹងប្រែងនៃប្រទេសទាំងពីរ ក្នុងការបោះបង្គោលព្រំខណ្ឌសីមាដែលសម្រេចបានប្រមាណ ៨៤ភាគរយ ហើយបន្តដោះស្រាយជាមួយគ្នា ដោយសន្តិវិធី៕