ជប៉ុនផ្ដល់ជំនួយឥតសំណង១លានដុល្លារសម្រាប់លើកកម្ពស់ការអភិវឌ្ឍ និងថែទាំសុខភាព ក្នុងសហគមន៍

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,០៥២,២៩៨ ដុល្លារអាមេរិក ( ១លាន ៥២ ពាន់ ២៩៨ $ ) ដល់អង្គការចំនួនពីរ សម្រាប់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈ ការ បោសសម្អាតមីន គាំទ្រកិច្ចសហប្រតិបត្តិការកសិកម្ម និងការពង្រឹងការថែទាំសុខភាពក្នុងសហ គមន៍ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅ រដ្ឋាភិបាល ជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៤ ខែតុលា ម្សិលមិញ នេះ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេស ជប៉ុនប្រចាំ កម្ពុជា បានមានប្រសសន៍ឱ្យដឹងថា សម្រាប់គម្រោងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាម រយៈ ការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ (ឆ្នាំទី៣) នូវថវិកាចំនួន ៨៤៣.១៥៦ ដុល្លារ អាមេរិក ដល់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS)។ នៅក្នុងគម្រោងនេះJMAS នឹងធ្វើការ អភិវឌ្ឍន៍លើបច្ចេកទេសបោសសំអាតមីន ដោយប្រើម៉ាស៊ីនដោះមីន នៅតំបន់ដែលពោរពេញទៅ ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ (UXOs) នៅលាយបញ្ចូលគ្នា។ អង្គការនេះក៏នឹងផ្ទេរវិធីសាស្ត្របោសសំអាតមីនប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ក្នុងគោលបំណងបង្កើនសមត្ថភាព និងពន្លឿនកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើអោយដី ប្រទេសជាតិមានសុវត្ថិភាព។

ចំណែកឯ គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្ត កំពង់ចាម ក្នុងឆ្នាំទី១នេះ ទទួលបានថវិកាចំនួន ២០៩,១ ៤២ ដុល្លារអាមេរិក។ នៅក្នុងគម្រោងនេះ អង្គការនឹងផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិកសុខាភិបាល អ្នកស្ម័គ្រចិត្ត និងការអប់រំសុខភាព មាតា ក្នុងស្រុកប្រតិបត្តិស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីកាត់បន្ថយអត្រា ស្លាប់ របស់កុមារអាយុក្រោម៥ឆ្នាំនិងលើកកម្ពស់សុខភាពកុមារ តាមរយៈបណ្តាញ ទំនាក់ទំនងរវាង បុគ្គ លិកសុខាភិបាលនិង អ្នកស្ម័ចិត្តសុខភាពក្នុងសហគមន៍ ។ គម្រោងនេះ ក៏រួមបញ្ចូលទាំងការ សាង សង់បន្ទប់ក្រោយសំរាល និង ផ្តល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួន នៅមណ្ឌលសុខភាពស្រក ដើម្បី កែលម្អបរិស្ថានវេជ្ជសាស្ត្រ។

សូមបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើម នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិត មូល ដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៣៧លានដុល្លារអាមេរិក ដល់ គម្រោងចំនួន១២០ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋានវិស័យសុខាភិបាល វិស័យកសិកម្ម និង សកម្មភាពបោសសម្អាតមីន៕