ភ្នំពេញ ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យ កោត សរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំមាតុភូមិកម្ពុជា មានសុខ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងនាំមកនូវភាពក្សេមក្សាន្ត សុខដុមរមនាសម្រាប់ប្រជាពលរដ្ឋ។
ការកោតសរសើរនេះ ខណៈអង្គព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យអនុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន ចូលក្រាបបង្គំគាល់នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិ ខ្មែរ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយមានការជួយជ្រោមជ្រែងយ៉ាងសកម្ម ពីអាជ្ញា ធរ ដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការជួយសង្គ្រោះយ៉ាងទាន់ពេលវេលា ពេលដែល ប្រជារាស្ត្ររងគ្រោះដោយសារទឹកជំនន់ និងបានជួយទំនុកបម្រុងស្បៀងអាហារ ការថែទាំសុខភាព ជូនដល់ប្រជារាស្ត្ររងគ្រោះ ដោយទឹកជំនន់តាមខេត្តមួយចំនួន។
ព្រះករុណា ព្រះមហាក្សត្រខ្មែរ ក៏មានព្រះរាជឱង្ការកោតសរសើរជាខ្លាំងផងដែរ ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ និងបានបន្តការខិតខំ ប្រឹងប្រែងលើការស្ថាបនាសមិទ្ធផលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម និងការជំរុញឱ្យវិស័យសេដ្ឋ កិច្ច ជាតិ កាន់តែទទួលបាននូវកំណើនខ្ពស់ជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ៕