ខេត្តក្រចេះ ៖ អណ្តូងស្នប់ទឹកស្អាតចំនួន ១៧ ដែលជាជំនួយរបស់អង្គការ (CBN)កម្ពុជា ត្រូវបានអាជ្ញាធរខេត្តក្រចេះ ក្រោមការអញ្ចេីញចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ បានប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំចំនួន ៣ គឺឃុំអូគ្រៀង ក្បាលដំរី និងឃុំសណ្តាន់ ដើម្បីប្រើប្រាស់។ ហេីយការផ្តល់ជូនអណ្តូងស្នប់ទឹកស្អាតនេះ ត្រូវបានមន្ត្រីអង្គការ (CBN) កម្ពុជា លេីកឡេីងថា គឺដេីម្បីលើកកម្ពស់សុខភាពអនាម័យប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
តំណាងអង្ការ (CBN) កម្ពុជា លោក នៅ រតនា កម្ពុជាបានឱ្យដឹងថា អង្គការ(CBN)កម្ពុជា បានចាប់ដៃគូអភិវឌ្ឍមូលដ្ឋានជាមួយអាជ្ញាធរខេត្តក្រចេះ តាំងពីឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្ន ក្នុងគោលដៅធំចូលរួមចំណែកសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការរស់នៅរបស់ប្រជាជនកម្ពុជាបានល្អប្រសើរតាមរយៈនៃការខិតខំផ្ដល់ជំនួយសង្រ្គោះបន្ទាន់ និងយកតចិត្តទុដាក់ចំពោះភាពក្រីក្រ ផ្ដល់ការពិនិត្យ និងព្យាបាលជម្ងឺ ព្រមទាំងផ្ដល់ការអប់រំផងដែរ ។ រហូតមកដល់ថ្ងៃទី៨ខែតុលានេះ អង្គារ(CBN)កម្ពុជា បានផ្តល់អណ្តូងស្នប់ចំនួន ១២០ អណ្ដូងហេីយ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលដេីម្បីឱ្យពួកគាត់មានទឹកស្អាតប្រើប្រាស់ ។
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា ជានិច្ចជាកាលអង្គា(CBN)កម្ពុជា
តែងតែញិតគូ រពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទឹកដីខេត្តក្រចេះនេះ។
លោកអភិបាលខេត្តក្រចេះ បានបន្តថា បញ្ហាសុខភាពគឺជាកត្តាដ៏សំខាន់សម្រាប់ជីវិតរស់នៅ របស់មនុស្សគ្រប់រូប ហើយត្រូវបានគិតគួរ យកចិត្តទុក ដាក់ ខ្ពស់ពី សំណាក់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេច ជានិច្ចកាលតែងតែបានគិតគួរយកចិត្តទុកដាក់ ខ្ពស់ចំពោះសុខទុក្ខ ការលំបាក់គ្រប់បែបយ៉ាង ដោយមិនប្រកាន់ពូជសាសន៏ ពណ៌សម្បុរ ឬនិន្នាការបក្សនយោបាយ អ្វីឡើយ ជាពិសេស គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់រងទុក្ខវេទនាដល់បាត់បងជីវិតដោយពុំបានដឹងនោះឡើយ។ គឺសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ និងមានជីវភាពកាន់ល្អប្រសើរ ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់។
ជាមួយគ្នានេះអភិបាលខេត្តក្រចេះ ក៍ស្នេីឱ្យពលរដ្ឋត្រូវរួមគ្នថែទាំ អណ្តូងដេីម្បីប្រប្រាស់ទាំងអស់គ្នា ត្រូវចេះដាំដំណាំ បន្លែបង្ការបន្ថែមនៅផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិដែលមានស្រាប់នៅក្នុងភូមិ ដែលវាជាការរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ៕