ប្រពន្ធចិត្តសឿង ! ចុះចោលដំណេកជាងមួយខែពេលត្រឡប់មកវិញដេញប្ដីចេញពីផ្ទះ

ខេត្តកំពង់ចាម ៖ ស្ត្រីវ័យជិត៣០ឆ្នាំម្នាក់ ត្រូវអ្នកស្រុកខ្សឹបខ្សៀវចំអកថា ជា”ប្រពន្ធចិត្ដសឿងដែលកម្រកើតមានក្នុងសង្គមស្ត្រីខ្មែរ” បន្ទាប់ពីស្ត្រីរូបនេះ បានចុះចោលផ្ទះអស់រយៈពលជាងមួយខែ ទើបត្រឡប់មកវិញ ដោយមិនបញ្ជាក់ប្រាប់ពីមូលហេតុមួយមាត់ណាសោះ ហើយរឿងដែលគួរអោយហួសចិត្តទៀតនោះ គឹនាងបែរជាបង្កជម្លោះ និងបានបណ្តេញប្តីអោយចុះចេញពីផ្ទះធ្វើអោយមានការភ្ងាក់ផ្អេីលថែមទៀតផង ខណ:ដែលបុរសជាប្តីបានព្យាយាមអត់ធ្មត់មិនរំលឹកជជីកសួរដេញដោលអ្វីទាំងអស់។

ហេតុការណ៍នេះ បានកេីតឡេីងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង ១០និង៣០នាទី រសៀលស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជេីងព្រៃ ខេត្ដកំពង់ចាម។

បេីតាមលោក ប៉ែន សុផល បានរៀបរាប់អោយដឹងថា រូបលោកជាប្ដីរបស់ស្ត្រីឈ្មោះ រុំ រដ្ឋា អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំកេីតហេតុខាងលេី ហេីយប្រពន្ធ និងរូបគាត់បានចាប់ផ្ដេីមរស់នៅជាមួយគ្នាអស់រយៈពេលជាង ៨ឆ្នាំមកហេីយ តែគ្មានកូននោះទេ។ កាលដំបូងឡើយ គាត់បានចាប់ដៃគ្នាកសាងជីវិតគ្រួសារគឺនៅទឹកដីខេត្ដបាត់ដបង ដោយមិនបានរៀបការធំដុំនោះទេ តែបានសែនព្រេនមានចាស់ទុំឪពុកម្ដាយបងប្អូនដឹងឮ។មួយរយៈពេលក្រោយមកដោយនឹកឃេីញថា អ្នកម្ដាយខាងប្រពន្ធគាត់រស់នៅតែម្នាក់ឯង ហេីយជាស្ដ្រីមេម៉ាយទៀតផងនោះ ទេីបគាត់បាននាំគ្នាមករស់នៅផ្ទះម្ដាយខាងប្រពន្ធនៅខេត្ដកំពង់ចាមនេះតែម្ដង។

លោកបន្តថា រស់នៅជាមួយគ្នាមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែលេចឮរឿងអាស្រូវក្រៅផ្ទះរបស់ប្រពន្ធផ្អើលអស់ញាតិមិត្ត ប៉ុន្តែពេលនោះ លោកបានសម្រុះសម្រួលដោះស្រាយគ្នារួចរាល់អស់ហេីយ គាត់គិតថាប្រពន្ធរបស់គាត់កែខ្លួនអំពីរឿងអាស្រូវនេះ ហេីយគាត់ក៏បានចាប់ដៃរស់នៅជាមួយគ្នាបន្ដទៀតរហូតមកដល់េលថ្មីៗនេះ ស្រាប់តែលេចឮរឿងអាស្រូវម្ដងទៀត ធ្វើឲ្យក្នុងក្រុមគ្រួសារចេះតែមានភាពរកាំរកូសជាបន្តបន្ទាប់។

លោកបញ្ជាក់ទៀតថា លុះមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ប្រពន្ធរបស់គាត់បានចាកចេញពីផ្ទះបាត់ដោយមិនដឹងជាទៅទីណាទេ រហូតមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នេះ ស្រាប់តែលេចមុខត្រឡប់មកផ្ទះវិញដោយស្ងៀមស្ងាត់។ លោកថា ទោះបីជាយ៉ាងនេះក្តី គាត់មិនបានស្ដីបន្ទោសអ្វីនោះទេដោយសង្ឃឹមថា នឹងបានរួមរស់ជាមួយគ្នាជារៀងរហូតហើយ ទើបបានជាប្រពន្ធគាត់ត្រឡប់មកផ្ទះវិញ តែជាអកុសលស្រាប់តែប្រពន្ធគាត់បែរជាដេញគាត់ចេញពីផ្ទះទៅវិញ៕