ក្រសួងការងារប្រាប់ពីលេខទូរស័ព្ទសាកសួរព័ត៌មានពីពលករខ្មែរនៅកូរ៉េខាងត្បូង

ភ្នំពេញ ៖ កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីបញ្ជីឈ្មោះមន្ត្រីគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេសដើម្បីអាចឲ្យកម្មករ កម្មការិនី និងមហាជនទូទៅអាចសាកសួរព័ត៌មានបាន បើសិនមានការងឿងឆ្ងល់ណាមួយ។

ក្នុងសេចក្ដីជូនដំណឹងនេះ ក្រសួងសរសេរថា កម្មករ-កម្មការិនី និងអ្នកចង់ស្វែងរកការងារស្របច្បាប់នៅប្រទេសកូរ៉េខាងត្បូងតាមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) អាចទាក់ទងមន្ត្រីតាមផ្នែកទាំងនេះបានដើម្បីសាកសួរពីចម្ងល់នានា។ មន្ត្រីទាំងនេះទទួលបន្ទុកលើផ្នែករដ្ឋបាល ផ្នែកបញ្ជូនឈ្មោះ ផ្នែកចែកឈ្មោះ ផ្នែកកិច្ចសន្យា ផ្នែកសុខភាព ផ្នែកថ្កោលទោស ផ្នែកទិដ្ឋាការ និងផ្នែកចេញដំណើរ៕