ក្រុងព្រះសីហនុ ៖ នាព្រឹកថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី បទបង្ហាញស្តីពីវឌ្ឍនៈភាពរបស់កំពង់ ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្តព្រះសីហនុ។
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើបទបង្ហាញពីសកម្មភាពការងាររបស់កំពង់ផែ សាងសង់នៅឆ្នាំ១៩៥៣ ប្រទេសជាតិទទួលបានឯករាជ្យ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៦០ មកដល់បច្ចុប្បន្ន កំពង់ផែទទួលបានដៃគូរពីជប៉ុន អភិវឌ្ឍផែក្នុងជំហានទី ៣,៤,៥,៦ និង៧ ចំពោះជំរៅទឹកមិនជាបញ្ហាទៀតទេ ។ កំពង់ផែមានសេវាកម្មនាំនាវាចេញ ចូល សេវាស្តប់ទំនិញ សេវាតំបន់សេដ្ឋកិច្ចពិសេស និងសេវាកម្មមូលដ្ឋានផ្គត់ផ្គង់ ។ បរិមាណទំនិញឆ្លងកាត់ ២០១៨ កើន ២២ ភាគរយ ការនាំចូល ច្រើនជាងការនាំចេញ ក្នុងនោះមានបរិមាណកុងតឺន័រឆ្លងកាត់ក្នុងឆ្នាំ២០១៨ ធៀបនឹង២០១៧ កើន ១៧.៧ ភាគរយ ។ ៩ខែ ដើមឆ្នាំ២០១៩ នេះ ទំនិញឆ្លងកាត់កើន ១៨ភាគរយ ធៀបនឹង ៩ខែ ២០១៨ មានការកើនខ្លាំងរយ:ពេល ៣ខែចុងក្រោយនេះ ។ បញ្ហាប្រឈមចាប់ផ្តើមស្ទះបណ្តើរៗ ព្រោះផែយើងអាចផ្ទុកបាន ១៣,០០០ស៊ីអីយូ ដោយសារតែតម្លៃជួលដីខាងក្រៅថ្លៃ និងស្ទះចរាចរណ៍ផ្លូវជាតិលេខ ៤ផង កុងតឺន័រមួយចំនួនអត់យកចេញ វាឡើងរហូត ២៧,០០០ពេញផែតែម្តង យើងមានមោទនភាពទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសក្តានុពលទាក់ទងនឹងអ្នកវិនិយោគិន ដើម្បីបង្ហាញដៃគូរវិនិយោគិន ដើម្បីយើងមានមូលដ្ឋានចែលរំលែកដៃគូររបស់យើង អំពីសកម្មភាពនានា ក្នុងប្រតិបត្តិការ និងការអភិវឌ្ឍរបស់ថ្នាក់ ដឹកនាំកំពង់ផែ ពិសេសបានជួបជាមួយបុគ្គលិក កម្មករកំពង់ផែ និងបានកោត សរសើរ ការងារដឹកនាំរបស់អគ្គនាយកកំពង់ផែ និងមន្ត្រី បុគ្គលិក កម្មករទាំងអស់ ខិតខំបំពេញការងារធ្វើឱ្យកំពង់ផែទទួលបានទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថា នៅឆ្នាំខាងមុខកំពង់ផែទាក់ទាញទំនិញឆ្លងកាត់បានកាន់តែច្រើនបន្ថែមទៀត ៕