បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង សួង Geng Shuang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការដាក់សម្ពាធមិនសមហេតុផល ទៅលើក្រុមហ៊ុនចិន ដែលរួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។
កាសែតញូវយ៉កថែមស៍ បានរាយការណ៍ថា សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យក្រុមហ៊ុន អាមេរិកមួយចំនួន លក់ទំនិញមិនរងផលប៉ះពាល់ទៅកាន់ក្រុមហ៊ុន ដែលបានស្ថិតនៅក្នុងបញ្ជីខ្មៅ ពាណិជ្ជកម្មសហរដ្ឋអាមេរិក ចាប់តាំងពីខែឧសភា ។ សកម្មភាពនេះ បានធ្វើ ឡើង នៅពេលដែលប្រទេសទាំងពីរ គ្រោងនឹងជួបគ្នា នៅក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ច ពិភាក្សាបន្ថែម ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរយៈពេល ១៥ ខែមកនេះ។
ភាពតានតឹង បានកើតឡើង បន្ទាប់ពីរដ្ឋបាលសហរដ្ឋអាមេរិក បានពង្រីកបញ្ជីខ្មៅ ដោយបន្ថែមអង្គភាពរបស់ចិនចំនួន ២៨ រួមទាំងការចាប់ផ្តើមថ្មីនៃការស៊ើបការណ៍សម្ងាត់ទាក់ទងនឹងការព្រួយបារម្ភអំពីសិទ្ធិមនុស្ស។
បញ្ជីខ្មៅដំបូង បានដាក់សំពាធទៅលើក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុត នៅលើពិភពលោក ដោយបានរារាំងក្រុមហ៊ុនមិនអោយទិញគ្រឿងបន្លាស់ និងសមាសធាតុ ពីក្រុមហ៊ុនអាមេរិក ដោយគ្មានការយល់ ព្រមពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ៕